សម្ដេចតេជោ ហ៊ុន សែន កត់សម្គាល់ពីការលំបាកជាមួយនឹងការប្រើប្រាស់ទូរស័ព្ទប្រភេទ iPhone 15 ដែលទើបចេញថ្មី

0

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ កត់សម្គាល់ពីការលំបាកជាមួយនឹងការប្រើប្រាស់ទូរស័ព្ទប្រភេទ iPhone 15 ដែលទើបចេញថ្មី។


នៅលើបណ្ដាញតេឡេក្រាមនាយប់ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោបានសរសេរថា ជូនបងប្អូនដែលប្រើប្រាស់ទូរស័ព្ទត្រកូល iPhone។ ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើននិងគ្រប់ជំនាន់។ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណនិងកោតសរសើរ។ សម្ដេចតេជោបន្តថា អ្វីដែលជាការកត់សម្គាល់គាល់ គឺ iPhone 15 ដែលទើបចេញថ្មី ជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone 15 ចំនួន៤គ្រឿងគឺពិបាកប្រើដូចគ្នា។ ខ្ញុំកំពុងត្រៀមវិលទៅ iPhone 14.13.12 វិញ។ ខ្ញុំនៅតែស្រឡាញ់និងប្រើ iPhone ដដែលតែចង់ផ្តាំទៅអ្នកដែលមិនទាន់ប្រើ iPhone15 ផ្អាកប្រើសិន កុំឱ្យរងគ្រោះដូចខ្ញុំ។ សម្តេចតេជោសង្ឃឹមថាក្រុមហ៊ុន និងរកវិធីសម្រួលដើម្បីប្រើបានស្រួល៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា