ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣

0

ភ្នំពេញ៖ ស្ថានភាព​ធាតុអាកាស​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៣ ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បន្ត​អូស​បន្លាយ​កាត់​លើ​ភាគ​ខាងត្បូង​ប្រទេស​កម្ពុជា ខណៈ​សម្ពាធ​ទាប​មួយ​ភ្ជាប់​នៅ​ចុង​ប្រព័ន្ធ​សម្ពាធ​ទាប​នេះ នៅ​ខាងកើត​ឆ្នេរ​ភាគ​កណ្តាល​ប្រទេស​វៀតណាម​បាន​វិ​វត្ត​ទៅ​ជា​សម្ពាធ​ទាប​សកម្ម​។ សម្ពាធ​ទាប​សកម្ម​នោះ នឹង​រំកិល​ឆ្ពោះ​ពី​ទិស​ខាងលិច​មក​ដល់​លើ​ខ្ពង់រាប​ភាគ​ឦសាន​នៅ​ថ្ងៃ​ទី​១៧ ខែតុលា​។ រីឯ ទិស​ដៅ​ខ្យល់​បន្ត​បក់​ប្រែប្រួល ប្តូរ​មក​ពី​ទិស​ខាងកើត​និង​ទិសអាគ្នេយ៍ (Variable winds)​។

ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឱ្យ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៧ ខែតុលា​៖
– បណ្តា​ខេត្ត​ស្ថិត​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ភាគ​ខាងកើត​ជាប់​នឹង​ប្រទេស​វៀតណាម​អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ​លាយឡំ​ផ្គរ​ន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៦០-៨០%​។
– ចំណែកឯ រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​ដទៃ​ទៀត អាច​មាន​ភ្លៀង​ធ្លាក់​នៅ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម លាយឡំ​ផ្គរ​រន្ទះ ជាមួយនឹង​ទំហំ​ទឹកភ្លៀង​ធ្លាក់​គ្របដណ្តប់​លើ​ផ្ទៃដី​ពី ៥០-៦០%៕

May be an image of text