ភ្នំពេញ៖ ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣៖ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន នៅតែបន្តគ្របដណ្តប់លើប្រទេសកម្ពុជា ខណៈនេះ ទិសដៅខ្យល់បក់ប្រែប្រួល ប្តូរមកពីទិសខាងកើត និងទិសអាគ្នេយ៍ (Variable winds)។
ស្ថានភាពបែបនេះ និងតាមការព្យាករនឹងធ្វើឱ្យ ៖ កម្រិតទឹកភ្លៀងធ្លាក់ជាទូទៅនៅលើផ្ទៃប្រទេសនឹងថមថយចុះជាលំដាប់ និងមានភ្លៀងធ្លាក់ភាគច្រើនតែនៅពេលយប់។ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា ក្នុងមួយសប្តាហ៍ បន្តទៅនេះ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យមជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី ៣០-៤០%៕
