មនុស្ស ២នាក់រងរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ

0

ព្រះ​សីហ​នុ​៖ មនុស្ស​ស្រី​៣​នាក់ ជា​ភាគី​ខាង​ម៉ូតូ បាន​រងរ​បួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ បុក​ប៉ះ​គ្នា​រវាង រថយន្ត​និង​ម៉ូតូ នៅ​វេលា​ម៉ោង​០៧:៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២៣ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៦៥-១៦៦ ស្ថិត​ក្នុងភូមិ​តា​នៃ ឃុំ​តា​នៃ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។

យោង​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា​នេះ​ជា​គ្រោះថ្នាក់​ចរាចរ ណ៍ រថយន្ដ​បុក​ប៉ះ​ម៉ូតូ គឺ​រថយន្ដ ០១​គ្រឿង HYUNDAI PORTER II ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ 2C-3158 មាន​ទិស​ដៅ​ភ្នំពេញ -​ព្រះ​សីហ​នុ អ្នកបើកបរ​(​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) បើកបរ​គេច​ក្រឡុក​ទៅ​ខាងឆ្វេង​ដៃ​របស់​ខ្លួន រួច​ជ្រុល​ទៅ​បុក​ជាមួយ​ម៉ូតូ​០១​គ្រឿង​ចំ​ពី​ខាង​មុខ​ពេញទំហឹង ម៉ាក HONDA DREAM ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្ដាល 1AH-2214 មាន​ទិស​ដៅ​ផ្ទុយ​គ្នា បើកបរ​ដោយ​ឈ្មោះ​ឡូត សា​ឡែ​ត ភេទ​ស្រី អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ និង​អ្នក​រួម​ដំណើរ​ក្មេង​ស្រី​ចំនួន​០២​នាក់​៖

១.​ឈ្មោះ សេក នាង ភេទ​ស្រី អាយុ​មុខរបរ​នៅផ្ទះ
២.​ឈ្មោះ ធាន់ ថុ​នា ភេទ​ស្រី អាយុ​មុខរបរ​សិស្ស​។ អ្នក​ទាំង​០៣​មាន​ទីលំនៅ​ភូមិ​តាំង​ឬ​ស្សី ឃុំ​ការ​ជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ទាំង​០៣​នាក់​រង​របួស​ធ្ង​ន់​បា​ក់ជើង​ឆ្វេង​ដូច​គ្នា (​អ្នកបើកបរ​ម៉ូតូ​និង​អ្នក​រួម​ដំណើរ​ពាក់មួក​សុវត្ថិភាព​)​។

បច្ចុប្បន្ន ជនរ​ង​គ្រោះ​បាន​បញ្ជូន​សម្រាក​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន ឃុំ​វាល​រេញ រីឯ​វត្ថុ​តាង​(​រថយន្ដ​និង​ម៉ូតូ​) យក​មក​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ។​ដោយឡែក​អ្នកបើកបរ​រថយន្ដ​បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ ៕

ប្រភព៖ Huy Bunleng News