កំពង់ចាម៖ នៅបិណ្ឌទី១១ត្រូវនឹងថ្ងៃទី១០ខែតុលាឆ្នាំ២០២៣នេះដែរស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងមកវិញបន្តិចដល់កម្ពស់១២,០០ម៉ែត្របើ ធៀបទៅនឹងថ្ងៃម្សិលមិញទឹកឡើង០,២៥ម៉ែត្រ ហើយចំណុចប្រកាសប្រុងប្រយ័ត្នគឺកម្ពស់ ១៥.២០ម៉ែត្រ។ ដោយឡែកកម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២២ ទឹកទន្លេមានកម្ពស់ ១៣,១១ម៉ែត្រ នេះបើតាមការបញ្ជាក់ពីលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយម ខេត្តកំពង់ចាម។
ស្របពេលរដូវទឹកតំឡើងនេះដែរជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តកំពង់ចាមតែងតែចេញសេចក្តីប្រកាសព័ត៌មានទៅដល់មន្ទីរអង្គភាពពាក់ ព័ន្ធទាំងអស់ត្រូវត្រៀមលក្ខណៈចុះជួយសង្គ្រោះទៅដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជួយទៅ ដល់សត្វពាហៈនៈទៅកាន់ទីទួលសុវត្ថិភាពជាដើមដែលរងផលប៉ះពាល់ដោយទឹកទន្លេមេគង្គ៕
ប្រភព៖ មន្ទីរព័ត៌មាន ខេត្តកំពង់ចាម