Home សង្គម ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣

ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣

0

ភ្នំពេញ៖ ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣៖

ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។ ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នឹងដើរចូលទៅដល់ឈូងតុងកឹងប្រទេសចិន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មុននឹងថមថយឥទ្ធិពលមកជាសម្ពាធទាប។ ព្យុះនេះនឹងពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ ចាប់ពីនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា រាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៦០%៕
May be an image of text
Previous articleព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក ម៉ោង៧ ព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣
Next articleក្លឹបនៅអង់គ្លេសមិនក្រោម ៥ទេ!! ដែលចង់បានយុវជនម្នាក់នេះ