ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា បន្ទាប់ពីព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួនរួចមក រាជរដ្ឋាភិបាលសន្សំបានថវិកាជាង ២០០លានដុល្លារអាម៉េរិក ។ ការអះអាងរបស់សម្ដេចធិបតីបែបនេះ ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ៖ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កាលពីថ្ងៃ មុនគ្រាន់តែសម្តេចឱ្យកែសម្រួលព្យួរការចំណាយទៅលើកិច្ចការមិនសំខាន់មួយចំនួនសម្តេចធិបតីសន្សំបានជាង ២០០ លានដុល្លារ សម្រាប់ឆ្នាំ២០២៣នេះ។ សម្ដេចធិបតីបានលើកឡើងថា សម្រាប់ថវិកា ២០០ លានដុល្លារនេះ ថាតើយើងយកទៅណា គឺថវិកាទាំងនេះ ដែលយើងបង្កើនការគាំពារសង្គម ជួយគ្រោះទឹកជំនន់ ជួយប្រជាពលរដ្ឋ។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានអះអងបន្ថែមថា ថវិកាដែលកាត់នេះនេះវាអត់ចាំបាច់ប៉ះពាល់មន្ត្រីអីទេ គ្រាន់តែគម្រោងសិក្សាមួយចំនួន ដែលវាមិនទាន់ចាំបាច់ព្យួរវាសិនទៅ យកលុយហ្នឹងមកដើម្បីទៅជួយប្រជាពលរដ្ឋ ដាក់ឱ្យចំគោលដៅនៃការកំណែទម្រង់ ហ្នឹងល្អជាង៕
ប្រភព៖ ទីភ្នាកង់ារសារព័ត៌មានកម្ពុជា