កំពង់ស្ពឺ៖ ដោយបានគោលការណ៍ដ៏មុឹងម៉ាត់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកឱរ៉ាល់ ដឹកនាំបញ្ជាផ្ទាល់ សហការជាមួយបណ្ដាគោលដៅពាក់ព័ន្ធបានស្រាវជ្រាវរកឃេីញ ក្រុមក្មេងទំនេីងដែលបង្ហោះម៉ូតូនៅតាម ផ្លូវជាតិលេខ៤៤ ក្នុងមូលដ្ឋានស្រុកឱរ៉ាល់ និងបានឃាត់យកមកកាន់អធិការដ្ឋាននគរបាលស្រុកឱរ៉ាល់។

ក្រុមក្មេងទំនេីងដែលថតរូបវីដេអូបង្ហោះអំពីសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវលេខ៤៤ ទទួលស្គាល់ថាពិតជាបានប្រព្រឹត្ដសកម្មភាពដូចក្នុង facebook មែន។ អះអាងថាការធ្វេីបែបនេះគឺមេីលតៗគ្នាតាមរយៈរូបភាពវីដេអូ តាមរយៈ បណ្ដាញសង្គម ហ្វេសប៊ុក យូធូប ។ ល។ ម្យ៉ាងទៀតនិងចង់អួតអំពីសមត្ថភាពកូនខ្មែរស្រុកជនបទ ថាមានសមត្ថភាពអាចបញ្ចេញទេពកោសល្យបានដូចគេដែរ អួតដល់ក្រុមផ្សេងទៀត ( មិនស្មានដល់..)។ ចុងក្រោយសមត្ថកិច្ចបានអញ្ជេីញមាតាបិតា អាណាព្យាបាលមកទទួលយកទៅធ្វេីការអប់រំ និងធ្វេីកិច្ចសន្យាចំពោះមុខសមត្ថកិច្ចនាថៃ្ងនេះ បេីសិនមានដូចករណីខាងលេីជាលេីកទី២ ស្នើសុំអនុវត្តច្បាប់ ៕
