ក្មេងស្រីម្នាក់លង់ទឹកបណ្តាលអោយស្លាប់បាត់បងជីវិត

0

បាត់ដំបង៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៧និង១០នាទី នៅចំណុចក្រុមទី២២ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីក្មេងស្រីម្នាក់លង់ទឹកស្លាប់នៅទំនប់បង្ហៀ ជនរងគ្រោះឈ្មោះ មឿន រតនៈ ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា ក្មេងស្រីរងគ្រោះបានទៅលេងទឺកនៅចំណុចកើតហេតុខាងលើដោយមិនបានប្រាប់ឪពុកម្តាយទើបបណ្តាលអោយលង់ទឹកទំនប់បង្ហៀស្លាប់បាត់បង់ជីវិតតែម្តង។

ក្រោយពីទទួលបានពត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើកុមារារងគ្រោះឈ្មោះ មឿន រតនៈ ពិតជាលង់ទឹកស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ