ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន សម្ដែង ការ ស្វាគមន៍ ចំពោះ ភាគី ម៉ាឡេស៊ី ដែល ចង់ បញ្ជា ទិញ អង្ករ ពី កម្ពុជា ជា ពិសេស ប្រភេទអង្ករ ស និង ប្រភេទអង្ករ ក្រអូប។ ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋរាជទូតម៉ាឡេសុី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នៅ ក្នុង ជំនួប នេះ ឯកឧត្តម រដ្ឋមន្ដ្រី បាន លើក ឡើង ពីកិច្ច សហប្រតិបត្តិការ នៅ ក្នុង វិស័យ កសិកម្ម រវាង ប្រទេស ទាំង ពីរ តាម រយៈ អនុស្សរណៈ នៃ ការ យោគយល់ គ្នា (MOU) ដែល បាន ចុះ ហត្ថលេខា តាំង ពី ឆ្នាំ ២០១៦ មក ។ ទាក់ទង នឹង MOU នេះ ឯកឧត្តម Datuk Eldeen Husaini Mohd Hashim បាន បង្ហាញ ពី បំណង ជំរុញ ការ អនុវត្ត MOU នេះ ឱ្យ មាន ប្រសិទ្ធភាពខ្ពស់ ដើម្បី ផ្ដល់ ជា ប្រយោជន៍ សម្រាប់ ប្រទេស ទាំង ពីរ ។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា មិន ត្រឹម តែ ប៉ុណ្ណោះ ភាគី ទាំង ពីរ បាន ព្រម ព្រៀង គ្នា ជា គោលការណ៍ ក្នុង ការ បើក ផ្លូវ ដល់ វិនិយោគិន ម៉ាឡេស៊ី ដែល មាន បំណង ចង់ មក វិនិយោគ លើ ដំណាំស្វាយ ម្នាស់ និង អំពៅ នៅ កម្ពុជា ។
ឯកឧត្តម រដ្ឋមន្ដ្រី លើក ទឹក ចិត្ត ដល់ វិនិយោគិន ម៉ាឡេស៊ី បាញ់ ឆ្ពោះ ទៅ កាន់ ខ្សែ ច្រវាក់ ផលិតកម្ម និង ការ នាំ ចេញ។ ចំណែក កសិផល សម្រាប់ នាំ ចេញ អ្នក វិនិយោគ អាច ពិចារណា ធ្វើកិច្ច សន្យា កសិកម្ម ជាមួយ កសិករ ខ្មែរ ដើម្បី ឱ្យ កសិករ ខ្មែរ ដាំ ដុះ ដំណាំ ស្រប ទៅ តាម តម្រូវ ការ ទីផ្សារ របស់ ប្រទេស ម៉ាឡេស៊ី៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា