ឆក់មិនបានសម្រេចហើយ!! ពេលតាមឃាត់ខ្លួននៅដកកាំភ្លើងខ្លី​ប្រើ​ហ្គា​សមកភ្ជង់ទៀត

0

ភ្នំពេញ​៖ ករណី​អំពើ លួច​មាន​ស្ថាន​ទម្ងន់​ទោ​ដោយសារ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​(​ឆក់​យក​ទូរស័ព្ទ​មិន​បាន​សម្រេច​) និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​(​ប្រើ​កាំភ្លើងខ្លី​ប្រើ​ហ្គា​ស​) នៅ​ចំណុច​ខាង​មុខ​ផ្ទះ​លេខ​៣៥៩ ផ្លូវ​៨៧BT ភូមិ​ត្នោត​ជ្រុំ​១ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ។

​ជន​រង​គ្រោះ​ឈ្មោះ ហេង បូ​ផា ភេទ​ស្រី អាយុ​១៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៥D ផ្លូវ​២៦BT ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

​ជនសង្ស័យ​ចំនួន​០២​នាក់
ទី​១-​ឈ្មោះ ចាន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ មិន​ពិតប្រាកដ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​)
ទី​២-​ឈ្មោះ កង សុភាព ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ (​ឃាត់ខ្លួន​មាន​ផ្ទុក​សារធាតុ​ញៀន​) ។

​សម្ភារ​ចាប់​យក​រួម​មាន​៖ ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​Mio ពណ៌​ខៀវ ផ្លា​ក​លេខ​ភ្នំពេញ​១IM_៧១១៦ និង កាំភ្លើងខ្លី​ប្រើ​ហ្គា​ស​ចំនួន​០១​ដើម ម៉ាក​GLock ពណ៌​ខ្មៅ បង់​ចំនួន​០១ ។

កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ជន​រង​គ្រោះ​ឈ្មោះ ហេង បូ​ផា បាន​ជិះ​ចេញ​ម៉ូតូ​ចំនួន​០១​គ្រឿង​ចេញពី​កោះ​ពេជ្រ ដោយ​ប្តី​របស់​ជន​រង​គ្រោះ​ឈ្មោះ ម៉​ម ពន្លឺ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​អ្នក​ឌុ​ប​ដើម្បី​ជិះ​ត្រឡប់​ទៅ​ផ្ទះ​នៅ​សង្កាត់​បឹង​ទំពន់​ទី​២ នៅ​ពេល​ដែល​ជន​រង​គ្រោះ និង​ប្តី​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ខាង​មុខ​ផ្ទះ​លេខ​៣៥៩ ភូមិ​ត្នោត​ជ្រុំ​១ សង្កាត់​បឹង​ទំពន់​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​(​ចំណុច​កើតហេតុ​) ជន​រង​គ្រោះ​បាន​ខឹង​ប្តី​រួច​ចុះ​ពីលើ​ម៉ូតូ​ដើរ ដោយ​មាន​កាន់​ទូរស័ព្ទ​ដៃ​ចំនួន​០១​គ្រឿង ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​០២​នាក់ ដោយ​ឈ្មោះ ចាន​ពិសិដ្ឋ ជា​អ្នក​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​Mio ពណ៌​ខៀវ ផ្លា​ក​លេខ​ភ្នំពេញ ១IM_៧១១៦ ឌុ​ប​ជនសង្ស័យ​ឈ្មោះ​កង សុភាព មក​ក្បែរ​ជន​រង​គ្រោះ​បម្រុង​ឆក់​យក​ទូរស័ព្ទ​ដៃ ភ្លាម​នោះ​ប្តី​របស់​ជន​រង​គ្រោះ​បានឃើញ​ទាន់ ក៏​ជិះ​ម៉ូតូ​ទៅ​ស្ទាក់​ពីមុខ​ម៉ូតូ​របស់​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ។ បន្ទាប់​មក​ជនសង្ស័យ​ឈ្មោះ ចាន់​ពិសិដ្ឋ បាន​ដក​កាំភ្លើងខ្លី​ចំនួន​០១​ដើម​(​ប្រើ​ហ្គា​ស​)​ចេញពី​ឃ្លុប​ម៉ូតូ​ផ្នែក​ខាង​មុខ អា​មេ ភ្ជង់​ទៅ​លើ​ជន​រង​គ្រោះ និង​ប្តី ប៉ុន្តែ​កាំភ្លើង​បាន​គាំង ទើប​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​បាន​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​គេចខ្លួន រួច​ប្តី​របស់​ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ជនសង្ស័យ និង​បាន​ស្រែក​ឆោឡោ ឮ​ដល់​សមត្ថកិច្ច​ដែល​ល្បាត​នៅ​ជិត​នោះ​ជួយ​ដេញ​តាម​ឃាត់​បាន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ រួម​ទាំង​វត្ថុ​តាង​នៅ​ចំណុច​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ យក​មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​២ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ ផ្នែកនគរបាលយុត្តិធម៌នៃអធិការខណ្ឌមានជ័យ