ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន ត្រូវបានកម្លាំងចំរុះស្រាវជ្រាវឃាត់ខ្លួន

0

ភ្នំពេញ៖ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៥:០០​នាទី កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនៈគីរី ស្រាវជ្រាវ​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ នៅ​ចំណុច​លើ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍ អាច​ជួញដូរ​បាន តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន ចេញ​ដោយ​លោក កែវ ភក្តី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​រតនគីរី​។

ជនសង្ស័យ​ឈ្មោះ កែវ ចាន់​ថា ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ទេស​សន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​ប្រគល់​ជូន​សមត្ថកិច្ច​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគីរី ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ