ឡិចស៊ីសRX330 ស្លាកលេខនគរបាល បុកពីក្រោយឡិចស៊ីស​ CT200h

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ​២:៣០នាទី រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃទី២៩ ខែកញ្ញា​​​ ឆ្នាំ​២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​មហាវិថី​ចោមចៅ​(វេងស្រេង​)​​ សង្កាត់​ស្ទឹង​មានជ័យ​ទី៣ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​។

តាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានបុរសម្នាក់​បេីក​រថយន្ដ​ឡិចស៊ីស​ RX330 ពាក់​ស្លាក​លេខ​ នគរបាល​ 2-1713 បេីក​បុក​ពី​ក្រោយ​រថយន្ដ​ឡិចស៊ីស​ CT200h ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BU-3866 ដែល​ចត់​ចោលពេញ​ទំហឹង​បណ្ដាលឲ្យ​រង​ការ​ខូចខាត​ រីឯ​ម្ចាស់​រថយន្ត​ឡិចស៊ីស​ ស្លាក​លេខ​នគរបាល​ មាន​រថយន្ដ​CAMRYស្លាក​លេខ​នគរបាល​មួយ​ទៀង​មក​រំដោះ​ចេញ​ពី​កន្លែង​​កេីតហេតុ។​ ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​វាស់​វែង​យក​រថយន្ដ​ទាំងពីរ​ទៅ​រក្សា​ទុក្ខ​រង់ចាំការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

May be an image of 2 people, car and text