ព្រះសីហនុ៖ រថយន្តកុងតឺន័រមួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង នៅលើផ្លូវល្បឿនលឿន ចំនុចរង្វង់មូលច្រកគីឡូម៉ែត្រលេខ១១៤ (កំពង់សីលា) ស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៦:៥០នាទី ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ ជាតាកុងឡាន នៅកន្លែងកើតហេតុ។

រថយន្តខាងលើ ម៉ាកFouso ពណ៌ត្រួយចេកពាក់ស្លាកលេខ 3C 3072 ទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើបានបុករនាំងផ្លូវខាងឆ្វេង ធ្លាក់រថយន្តទៅក្រៅផ្លូវ។ ជនរងគ្រោះ ជាតាកុងឡាន ឈ្មោះ អុីង សុផាន់នី ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិសីហា ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្ន សម្ថកិច្ច កំពុងអន្តរាគមន៍ តាមនិតិវិធី៕
ប្រភព៖ Huy Bunleng News