អង្គការសហប្រជាជាតិនឹងបន្តគាំទ្រកម្ពុជា ដើម្បីសម្រេចបានជោគជ័យ គោលដៅ​អភិវឌ្ឍន៍​ប្រក​បដោយចីរភាព

0

បរទេស៖ អង្គការសហប្រជាជាតិនឹងបន្តគាំទ្រ និង​ស​​​ហការជាមួយកម្ពុជា ដើម្បីសម្រេចបានជោគជ័យ នៅក្នុងមាគ៌ានៃការរៀបចំគោ​ល​ដៅ​អ​ភិ​វ​ឌ្ឍ​ន៍ប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ ដល់ប្រជាជនកម្ពុជា។

ក្នុងជំនួបទ្វេភាគី ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះ​រា​ជា​ណាចក្រកម្ពុជា នាព្រឹកថ្ងៃសុក្រ ៨ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូ​វ​នឹ​ង​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣, នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅទីក្រុងញូ​វ​យ៉ក សហរដ្ឋអាមេរិក ឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិកា​រអ​ង្គ​កា​រ​សហប្រជាជាតិ វាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការរៀបចំយុទ្ធសាស្ត្រការអភិវឌ្ឍសង្គម-សេ​ដ្ឋ​កិច្ច​ពោលគឺយុទ្ធសាស្ត្របញ្ចកោណដែលបាន​បន្សំជាមួយគោលដៅអភិវឌ្ឍន៍​ប្រក​បដោ​យចី​រ​ភា​​ព។

ឯកឧត្តមអគ្គលេខាធិការ ក៏បានអ​រគុណ​ដ៏ជ្រាល​ជ្រៅចំពោះ​ប្រទេស​កម្ពុ​ជា​ដែ​ល​បា​ន​ចូ​ល​រួម និង បញ្ជូនមន្ត្រីទៅបំពេញការងារកសាងសន្តិភាព នៅតាមបណ្តាប្រទេសមួយចំនួន។

សម្ដេចធិបតី មានក្តីសោមនស្សដែលបានជួបសម្តែងការគួរសមជាមួយ​ឯកឧ​ត្តម​អ​គ្គ​លេ​​ខា​ធិការ នៅទីក្រុងញូវយ៉ក ក្រោយពីបានជួបពិភាក្សាគ្នាកាលពី២ សប្ដាហ៍មុន នៅទីក្រុ​ង​ហ្សា​ការតា ប្រទេសឥណ្ឌូនេស៊ី និងបានរំលេចថា បញ្ហាប្រឈមនៅបន្តមាន គ្រាន់តែស្ថិតនៅ​ក្រោ​មទម្រង់ផ្សេងៗគ្នាប៉ុណ្ណោះ។

ក្នុងន័យនេះ សម្ដេចធិបតី បានរំលេចថា ការរក្សាបាននូវសន្តិភាពនិង ស្ថិរភាព គឺជាអ្វី​ដែ​ល​ប្រទេសទាំងអស់ចាំបាច់ត្រូវសម្រេចឱ្យបាននៅក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម-សេដ្ឋ​កិ​ច្ច​។ ជាមួយនឹងកត្តាសន្តិភាពនេះ, ក្នុងនាមប្រជាជននិងប្រទេសកម្ពុជា, សម្តេចអធិបតី​សូម​ថ្លែ​ង​នូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសហប្រជាជាតិ ដែ​លបា​នរៀ​បចំ​ដំណើ​រ​កា​រ​ក​សា​ង​សន្តិភាព និងការរៀបចំការបោះឆ្នោតនៅកម្ពុជា ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ដែលនាំឱ្យ​កម្ពុ​ជា​មា​ន​ថ្ងៃនេះ។

ជាមួយគ្នានេះ, សម្ដេចធិបតី ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួម និងឧប​ត្ថម្ភ​គាំទ្រ​ពី​សំ​ណា​ក់អង្គការសហប្រជាជាតិ ក្នុងកិច្ចដំណើរការនៃការរៀបចំតុលាការកាត់ទោសខ្មែរក្រហម ដែ​លអនុញ្ញាតឱ្យកម្ពុជាបិទបញ្ចប់នូវទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត ដើម្បីធ្វើដំណើរឆ្ពោះ​ទៅរ​ក​អ​​នាគតមួយដ៏ត្រចះត្រចង់។

សម្ដេចធិបតី ក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ ថា រាជរដ្ឋា​ភិបា​លក​ម្ពុ​ជា​ក្រោ​ម​ការដឹកនាំរបស់សម្តេចធិបតី នឹងបន្តនូវគោលនយោបាយ និងកិច្ចសហប្រតិ​បត្តិ​កា​រ​ជាមួ​យ​អ​ង្គ​ការសហប្រជាជាតិដោយមិនមានការផ្លាស់ប្ដូរឡើយ ។ ជាក់ស្ដែង, កម្ពុជាបន្តចូល​រួម​នៅក្នុ​ង​កិ​ច្ច​ប្រតិបត្តិការថែរក្សា និងកសាងសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ដោយបា​នប​ញ្ជូនមន្ត្រីជំនាញខាងដោះមីន និងជំនាញផ្សេងទៀត ទៅបំពេញបេសកកម្ម ក្រៅប្រទេស ដែល​មានចំនួនប្រមាណជាង ៩០០០ ពាន់នាក់ គិតមកដល់សព្វថ្ងៃនេះ។​ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស, កម្ពុជាបន្តការកសាងសង្គមមួយ ដោយឈរលើការ​គោរ​ព​ច្បាប់ និងគោលការណ៍នីតិរដ្ឋ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ជាងនេះទៅទៀត,ក្នុ​ងនា​មរាជរដ្ឋាភិបាល សម្ដេចធិបតី​បានចុះហត្ថលេខាបន្តសុពលភា​ពអាណត្តិ​របស់​អ្នក​វាយ​ត​ម្ល។

ស្ថានភាពសិទ្ធិមនុស្សដែលនេះឆ្លុះបញ្ចាំងអំពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការកែលម្អស្ថានភា​ពសិ​ទ្ធិមនុស្ស បើទោះបីជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូលមិនមានប្រទេស​ណាអនុញ្ញា​តឱ្យ​មានការិយាល័យរបស់អ្នកវាយតម្លៃស្ថានភាពសិទ្ធិមនុស្សក៏ដោយ។

ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០) រាជរដ្ឋាភិបាលក​ម្ពុ​ជា​បា​នប្រកាសដាក់​អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១​ដែល​បានភ្ជាប់​និង​បន្សំ​ជាមួ​យ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។

ក្នុងន័យនេះ, កម្ពុជាចង់ទទួលបាននូវការអភិ​វឌ្ឍមួយប្រក​បដោយ​ចីរភា​ពជា​មួ​យ​អ​ង្គ​កា​រ​សហប្រជាជាតិនិងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុង​ទ​ទួ​លបាន និងដែលជាចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អ​ង្គកា​រសហ​ប្រជា​ជាតិ​។

ជាមួយនឹងការពេញចិត្តចំពោះការពន្យល់ និងបកស្រាយរបស់ សម្ដេចធិបតី, ឯកឧត្តម​អគ្គ​លេ​ខាធិការ បានបញ្ជាក់ជូនសារជាថ្មីថា​ កម្ពុជា​គួរជឿ​ជាក់ចំពោះប្រព័​ន្ធអង្គ​ការ​សហ​ប្រជា​ជា​តិដែលតែងតែមានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការកាត់បន្ថយភាពក្រីក្រ, ការអ​នុវត្ត​គោលកា​រណ៍​នី​តិរដ្ឋ និងការគោរពសិទ្ធិមនុស្ស ក្រោមស្មារតីឈ្នះ ឈ្នះ។

សម្ដេចធិបតី បានពាំនាំនូវការសួរសុខទុក្ខ និងការនឹករឭកពីសំណាក់សម្ដេច​តេជោ ប្រធា​នក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះ ឯកឧត្តមអគ្គលេខាធិការ​ដែ​លជា​មិត្ត​ដ៏យូរលង់ និងដ៏ល្អរបស់ សម្តេចតេជោ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា