ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្វាគមន៍សិស្សមេធាវី សម្រាប់ការចូលរួមក្នុងកិច្ចការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យកាន់តែបានគ្រប់ជ្រុងជ្រោយ ដើម្បីជាប្រយោជន៍រួម ជាពិសេសជាឱកាសសម្រាប់ប្អូនៗចូលរួមប្រតិបត្តិច្បាប់ នយោបាយ សង្គមកិច្ច និងយុត្តិធម៌។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសិស្សមេធាវី ជំនាន់ទី១៩ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។



ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការងារអាទិភាពរបស់ក្រសួងគឺ ការរៀបចំក្របខណ្ឌគោលនយោបាយឱ្យបានកាន់តែច្បាស់លាស់ ការរៀបចំដែនដី នគរូបនីយកម្ម ដោយផ្តោតសំខាន់លើការកំណត់នូវមុខងារសក្កានុពលសេដ្ឋកិច្ចដី ជាអាទិ៍៖ ដីសម្រាប់តំបន់ឆ្នេរ តំបន់ទេសចរណ៍ តំបន់ប្រាសាទ និងដីសម្រាប់សក្កានុពលកសិកម្មជាដើម៕
ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា