ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៣៖៣០នាទី លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហ៊ួរ ជានាយការិយាល័យ និងលោកវរសេនីយ៍ទោ មឿន ដារ៉ារិទ្ធ នាយរងការិយាល័យ បានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានជិះល្បាតតាមដងផ្លូវ ក៏បានប្រទះឃេីញជនសង្ស័យចំនួន២នាក់ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាក់លេខប៉ៃលិន1C-8935 បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃ ពីជនរងគ្រោះជាជនជាតិចិន បានសម្រេចត្រង់ចំណុចផ្សាររតនាផ្លាហ្សា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងនោះកម្លាំងជំនាញដកហូតបាន ម៉ូតូចំនួន១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ប៉ៃលិន1C-8935។ ម៉ូតូនេះជាម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពកាច់ក កាលពីពេលកន្លងទៅថ្មីៗនេះ ហើយបន្ដយកមកជិះធ្វើសកម្មភាពឆក់ទូរស័ព្ទដៃរបស់ជនរងគ្រោះ។
កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បាននាំជនរងគ្រោះឈ្មោះ WANG JIN NAN ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន មកដាក់ពាក្យបណ្ដឹងនៅការិយាល័យ និងឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ លឹម ធារ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល ផ្លូវដេីមត្រាំង សង្កាត់សែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។
ក្រោយបានចម្លើយសារភាព ដោយមានការសម្របសម្រួលពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចជំនាញបានបន្ដទៅឆែកឆេរក្នុងបន្ទប់ជួលរបស់ជនសង្ស័យ និងបានប្រទះឃើញសោសម្រាប់កាច់កម៉ូតូចំនួន២បន្ថែមទៀត។
រហូតដល់ថ្ងៃទី២០ ខែ កញ្ញា ឆ្នាំ២០២៣នេះ វេលាម៉ោង ១៥៖៣០នាទី កម្លាំង ជំនាញការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្តាល អធិការដ្ឋានស្រុកស្អាង បាននាំជនសង្ស័យឈ្មោះ លឹម ធារ៉ា ចង្អុលបង្ហាញមុខសញ្ញាដែលទទួលផលចោកម្ម ឃាត់ខ្លួនបានត្រង់ចំណុចភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ចំនួន៣នាក់៖
*ទី១៖ ឈ្មោះ នុត នន់ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល, ទី២៖ ឈ្មោះ មាំង ម៉ាប់ អាយុ២០ឆ្នាំ ស្នាក់នៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល និងទី៣៖ឈ្មោះ តុល ភា អាយុ៣១ឆ្នាំ ស្នាក់ភូមិរកា ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ។
សម្ភារៈដកហូត ម៉ូតូចំនួន២គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខតាកែវ1C-5710 និងម៉ាក Honda Cub ពណ៍ទឹកប៊ិច ពាក់ផ្លាកលេខតាកែវ1B-8767។
បច្ចុប្បន្ន កម្លាំង ជំនាញ ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ស្រាល បាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាន ដេីម្បីធ្វេីការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕
ប្រភព៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ