សមត្ថកិច្ចឃាត់បានក្មេងទំនើង ៦នាក់ និងរកឃើញឧបករណ៍ប្រេ​ី​ប្រាស់​គ្រឿងញៀន​មួយ​ចំនួន

0

កំពង់ស្ពឺ​៖ នៅ​យប់​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០០​និង​៣០​នាទី កម្លាំង​នគរបាល​ស្រុក​សាមគ្គី​មុនី​ជ័យ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល បាន​ធ្វើការ​ល្បាត​នៅ​ចំណុច​ភូមិសាស្ត្រ ឃុំ​ពាំង​ល្វា​ ឃុំ​ឃុំ​ភ្នំ​តូច​ ឃុំ​ក្រាំងចេក​ នៃ​ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ឃាត់​មុខសញ្ញា​ក្មេង​ទំនើង​បាន​ចំនួន ០៦​នាក់៖

​ក្រុម​ទី​១ នៅ​ឃុំ​ពាំង​ល្វា​មាន​ចំនួន​២​នាក់៖
១. ឈ្មោះ​កុ​ល ឧត្តម ភេទ​ប្រុស​អាយុ​២២​ឆ្នាំ នៅ​ភូមិ​សា​រ៉ា​ម ឃុំ​ពាំង​ល្វា​(​តេស្ត៍​ទឹកនោម​វិជ្ជមាន​)
២.​ឈ្មោះ​អាន ភ័ស ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ នៅ​ភូមិ​សា​រ៉ា​ម ឃុំ​ពាំង​ល្វា (​តេស្ត​ទឹកនោម​វិជ្ជមាន​)​។

​ក្រុម​ទី​២ នៅ​ឃុំ​ភ្នំ​តូច​មាន​ចំនួន​២​នាក់៖
១.​ឈ្មោះ​ផល់ ផា​ន់​និ​ត ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ភ្នំ​តូច (​តេស្ត​ទឹកនោម​វិជ្ជមាន​)
២. ឈ្មោះ រឿ​ន ជីវន្ត ភេទ​ប្រុស​អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​ព្រាល ឃុំ​ភ្នំ​តូច​(​តេស្ត​ទឹកនោម​វិជ្ជមាន​)​។

ក្រុម​ទី​៣ ​នៅឃុំ​ក្រាំងចេក​មាន​ចំនួន​២​នាក់៖
១/​ឈ្មោះ​ណ​ន សុភា ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ជួរ ឃុំ​ក្រាំងចេក​។
២.​ឈ្មោះ ផល់ ឧត្តម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រឹម ឃុំ​ក្រាំងចេក​ស្រុក​សាមគ្គី​មុនី​ជ័យ​។

​ដកហូត​វត្ថុតា​ង​រួម​មាន៖
-​ឧបករណ៍​កែ​ច្នៃ​សំរាប់​ប្រេ​ី​ប្រាស់​គ្រឿងញៀន​មួយ​ចំនួន
-​ម៉ូតូ​ចំនួន​៣​គ្រឿង​(​មាន​ឯកសារ​ត្រឹមត្រូវ​)
-​ទូរ​ស័​ព្ទៃ​ចំនួន​៣​គ្រឿង

​ករណី​ខាងលើ​ជំនាញ​កំពុងធ្វើការ​សាកសួរ និង​អប់រំ​ធ្វើ​កិច្ចសន្យា​ហើយ​អោយ​អាណាព្យាបាល​ធ្វើ​លិខិតធានា​យក​ទៅ​អប់រំ​បន្ត​៕

ប្រភព៖ អធិការរដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ