ភ្នំពេញ៖ ករណី ធ្វើឲ្យខូចខាតដោយចេតនានូវទ្រព្យសម្បត្តិអ្នកដទៃ នៅចំណុចមុខដីឡូត៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ ម៉ោង០១និង ០០នាទី។ ជនរងគ្រោះឈ្មោះ នៅ ថុណា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងភ្លើង ស្នាក់នៅភូមិពពាល ខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ជនសង្ស័យឃាត់ខ្លួនឈ្មោះ ចាន់ ម៉ារ៉ា ភេទ ប្រុស អាយុ ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិព្រែក ធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ *
មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាក លេខ កណ្តាល ១AR-៤៥៤៣ ត្រលប់មកពីដើរលេងទៅផ្ទះ ពេលមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែ មានជនសង្ស័យ ២៥នាក់ ឈ្មោះ ចាន់ ម៉ារ៉ា, ឈ្មោះ មាន, ឈ្មោះ យក្ស, ឈ្មោះ បញ្ញា, ឈ្មោះ ជីវ័ន្ត, ឈ្មោះ ជ្រូក និងបក្ខពួក ១៩នាក់មិនស្គាល់ឈ្មោះជិះម៉ូតូ ១៥គ្រឿង ស្រែកដាក់ជនរងគ្រោះថា នឹងហើយពួកវា! ពេល នោះជនរងគ្រោះភ័យក៏ជិះម៉ូតូគេចដួលលើផ្លូវ ហើយរត់គេចចេញ រួចពួកជនសង្ស័យក៏នាំគ្នាយកដាវកាប់ បំពង់ទីបវាយ និងដុំថ្មគប់ម៉ូតូជនរងគ្រោះបែកកុងទ័រ, បែកចង្កៀងមុខ, បែកស្តុបក្រោយ, បែកអាវម៉ូតូសងខាង និងបែកកាបាំងសងខាង រួចនាំគ្នាជិះម៉ូតូគេចខ្លួន។
លុះដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង១៧និង៣០នាទី សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ ម៉ារ៉ា នៅភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ បញ្ជូនមកទីស្នាក់ការប៉ុស្តិ៍ក្បាលកោះ សាកសួរ។ ចំណែកបក្ខពួកគេចខ្លួនបាត់។ លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។ លុះមកដល់ថ្ងៃ១៦ ខែកញ្ញា ឆ្ណាំ២០២៣ កម្លាំងប៉ុស្តិ៏ក្បាលកោះ បានសហការណ៏ជាមួយកម្លាំងខណ្ឌជំនាញច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ូវ ជីវន្ត័ អាយុ១៨ឆ្នាំមុខរបរ នៅផ្ទះ ស្នាក់នៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ជាបក្សពួក៕
ប្រភព៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្បាលកោះ