ព្រះសីហនុ៖ កាលពីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានចុះអន្តរាគមន៍ឃាត់ខ្លួនអ្នកបើកម៉ូតូកង់បី(ឥណ្ឌា) បន្ទាប់ពីមានករណីហិង្សាដាក់គ្នាទៅវិញទៅមក ដោយសារ ការដណ្ដើមបេនគ្នា បានធ្វើឲ្យបុរសម្នាក់ជាភាគីអ្នកបើកម៉ូតូកង់បី(ឥណ្ឌា) ដូចគ្នាបានរងរបួសបែកក្បាល ដែលកើតហេតុនៅចំណុចផ្លូវ ឧតុនិយម ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ជនបង្ករទាំងអស់ ត្រូវបានបញ្ជូនទៅ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់៕
ប្រភព៖ Huy Bunleng News