កុមារី អាត ស្រីនុ កំពុងសម្រាក​ព្យា​បា​ល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្រោមការជួយឧបត្ថម្ភទំ​នុក​ប​ម្រុ​ង​​ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

0

កំពង់ស្ពឺ៖ កុមារី អាត ស្រីនុ អាយុ ៣ឆ្នាំ រស់នៅ​ភូមិ​ត្រ​ពាំ​ង​គ​ង ឃុំត្រគៀត ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មា​នបញ្ហាក្នុងការបន្ទោរប​ង់ឧ​ច្ចា​រៈ​(​លា​ម​ក) ហើ​យ​​កាលពីអាយុ ១ខែកន្លះកន្លងទៅ ក្មួយស្រី មានអាការហើមពោះ បន្ទោបង់មិនចេញ និ​ង​បា​នទទួលការព្យាបាលដោយវះកាត់ចំនួន ២ លើក ប៉ុន្តែដោ​យសារ​មាតា​បិតា​មាន​ជី​វ​ភាព​ខ្វះ​​ខាត ពុំអាចធ្វើការព្យាបាលបន្តបាន។

ដោយក្តីមេត្តាករុណាដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និ​ង​លោ​​ក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានចា​ត់សមាគមក្រុមគ្រូពេទ្យស្ម័​គ្រចិ​ត្តយុ​វជ​នស​ម្ដេច​តេ​ជោ​ (TYDA) និងមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ធ្វើកា​រសម្របសម្រួលប​ញ្ជូនក្មួយស្រីមក​ព្យា​បា​ល នៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍ទី៩ កញ្ញា ២០២៣។ បច្ចុប្បន្ន ក្រុ​ម គ្រូពេទ្យឯកទេសកំពុងពិនិត្យ និងព្យាបាលជូនក្មួយស្រីយ៉ាងយកចិត្តទុកដាក់បំផុត។

ការព្យាបាលត្រូវបានជួយឧបត្ថម្ភគាំទ្រដោយមូនិធិរបស់មន្ទីរពេទ្យគន្ធបុប្ផា រីឯការចំណាយលើ ការស្នាក់នៅ និងហូបចុកផ្សេងៗ  ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

សូមរម្លឹកថា ក្នុងពិធី​ជួបសំណេះសំណាល​ជាមួយក​ម្មក​រប្រ​មាណ​ជិត​២ម៉ឺ​ននា​ក់នៅ​ខេ​ត្ត​​​​កំ​ព​​ង់ស្ពឺ កាលពីថ្ងៃទី០៩កញ្ញា កម្មការិនី ហៀង ចាន់ ជាកម្មករ​កាត់ដេរក្នុងរោងចក្រ សាប្រ៊ី​ណា​ បា​ន​បីកូ​ន​អាយុ​៣​ឆ្នាំ​​ដែ​លមានជំងឺរ៉ាំរ៉ៃអង្គុយរង់ចាំជួបសម្តេចធិបតី។ គ្រាន់​តែម​កអ​ង្គពិ​ធី​ភ្លា​ម​សម្តេចធិបតី បា​ន​ម​ក​ជួ​បកម្មការិនី ហៀង ចាន់ និងកូនដែលកំពុងអង្គុយរង់ចាំភ្លែត ហើ​យ​បា​​​នសួរនាំពីជំងឺ និ​ងបា​ន​ប​ញ្ជាឱ្យលោក​ជំទាវ យក់ សម្បត្តិ រដ្ឋ​លេខាធិការក្រសួង​សុខា​ភិ​បា​​​​ល​នាំ​​កុមារ និ​ងម្តា​យទៅ​ម​ន្ទី​រ​ពេទ្យភ្លាមៗនិងព្យាបាយដោយឥតគិត​ថ្លៃ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា