ចាប់បានជើងខ្លាំង ២នាក់ ខាងគប់​កញ្ចក់​រថយន្ត នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស ផ្សារ​អង្គតាសោម

0

តាកែវ​៖ នៅ​ថ្ងៃ​ចន្ទ ១១ រោច ខែ​ស្រាពណ៍ ឆ្នាំថោះ​បញ្ច​ស័ក ពស​២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង​០០ និង​៣០ នាទី រំលង​អា​ធ្រា​ត្រ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ ពាក់ព័ន្ធ​ករណី​គប់​កញ្ចក់​រថយន្ត នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស ផ្សារ​អង្គតាសោម ស្ថិត​នៅ​ភូមិ​អង្គតាសោម ឃុំ អង្គតាសោម​ស្រុក​ត្រាំកក់​។

ជន​រង​គ្រោះ​មានឈ្មោះ ញឿ​ន សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ឈើទាល​ជ្រុំ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ បើករថយន្ត​ប្រភេទ​កុង​ទី​ន័​រ ត្រូវ​ជនល្មើស​ប្រដាប់​ដោយ​ចំពាមកៅស៊ូ បាញ់​ចំ​កញ្ចក់​ពីមុខ ចំហៀង​ខាងស្ដាំ ចំនួន​មួយ​កន្លែង​ធ្វើ​ឲ្យ​បែក​ប្រេះស្រាំ​។ ជន​បង្ករ​មាន​ទី​១ ឈ្មោះ យ៉​ន អ៊ី​វ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ជា​មុខសញ្ញា​ធ្លាប់​ជាប់​ពន្ធនាគារ​ក្នុង​ករណី​អំពើ​លួច និង​ទី​២​ឈ្មោះ ញ៉ា​ញ់ សម្បត្តិ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ រស់នៅ​ភូមិ​ព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ធ្លាប់​ជាប់ពន្ធ​ធនាគារ ក្នុង​ករណី​អំពើ​លួច និង​ជា​អ្នក​បាញ់​កញ្ចក់​រថយន្ត​។ បច្ចុប្បន្ន ជន​បង្ក​រទាំង​០២​នាក់​ខាងលើ កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកត្រាំកក់

May be an image of 2 people and text