ខំបិទបាំងយ៉ាងនេះហើយ!! នៅតែគេចមិនផុតពីសមត្ថកិច្ច

0

ត្បូងឃ្មុំ​៖ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០ និង​២០​នាទី កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដូនតី បាន​ទទួល​ព៌​ត័​មាន ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី លួច លេងល្បែង​ស៉ី​សង​ខុសច្បាប់​(​ភ្នាល់មាន់​ជល់​ដាក់​ប្រាក់ តាម ប្រព័ន្ធ​អន​ឡាញ​) ស្ថិត​ក្នុងភូមិ​ស្នា​កណ្ដាល ឃុំ​ដូនតី ស្រុក​ពញាក្រែក ក្រោយ​ពី​ទទួល​បាន​ព៌​ត័​មាន​ភ្លាម កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដូនតី បាន​ចុះ​ទៅ​ដល់ទី​តាំង​ខាងលើ​ភ្លាម ពេល​ទៅ​ដល់ ក្រុម​មនុស្ស​ញៀន​ល្បែង​ស៉ី​សង​ទាំង​អស់នោះ បាន​នាំ​គ្នា​រត់គេច​ខ្លួន​អស់ ។

​សមត្ថកិច្ច​យើង​បាន ដកហូត​វត្ថុ​តាង​រួម​មាន​ កុំព្យូទ័រ​ចំនួន ០១​គ្រឿង​(​លើ​តុ​) ចំពោះ​វត្ថុ​តាង​ខាងលើ​កម្លាំង​សមត្ថកិច្ច​យើង​បាន​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាក្រែក ដើម្បី​ចងក្រង​សំណុំរឿង​តាម​នីតិវិធី​។

គួរបញ្ជាក់ថាការ​លួច​លេងល្បែង​ស៊ីសង​ខុសច្បាប់ ទៀត​ទៅ ពិសេស​ការ​ផ្តល់​ទីតាំង ទីកន្លែង ការ​ចាត់ចែង​សុ​ី​សង នេះ​ជា​អំពើ​ល្មើសច្បាប់ មិន​ដូច្នោះ​ទេ សមត្ថកិច្ច​យើង នឹង ចាប់​បង្ក្រាប បញ្ជូន​ទៅ​តំណាង​អយ្យការ​អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ ដេ​ី​ម្បី​ចាត់ការ​តាម​ច្បាប់​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកពញាក្រែក