ចាប់បាន ២នាក់ ក្រោយធ្វើសកម្មភាពលួច​ម៉ូតូមួយគ្រឿង

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៣ ម៉ោង​១៤:៣០​នាទី កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ និង​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ នៅ​មុខ​ផ្ទះ​គ្មាន​លេខ​ផ្លូវ​១១០ ភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៣​។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០២​នាក់​៖
១-​ឈ្មោះ ពុទ្ធ ធា​រ៉ា ភេទ​ប្រុស ជនជាតិ ខ្មែរ មុខរបរ គ្មាន​។
២-​ឈ្មោះ ស៊ុន ស៊ី​ម៉ា ភេទ ប្រុស មុខរបរ គ្មាន​។

ដកហូត​វត្ថុ​តាង​៖ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ផ្លា​ក​លេខ ភ្នំពេញ ១CL-១៣៤៧ និង​ផ្លា​ក​លេខ​ក្លែងក្លាយ ភ្នំពេញ ១P-០៥៤៩ ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ