Home សង្គម បើសិនជាអាចកុំទាន់ទៅលេងតំបន់មាត់សមុទ្រ ចន្លោះថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ដោយសារតែ

បើសិនជាអាចកុំទាន់ទៅលេងតំបន់មាត់សមុទ្រ ចន្លោះថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ដោយសារតែ

0

ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះ ផេកហ្វេសប៊ុកផ្លូវការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហោះនៅសេចក្តីជូនដំណឹងបន្ថែមស្តីពីស្ថានភាពធាតុអាកាស។

ដោយយោងតាមការតាមដានស្ថានភាពវិវត្តនៃអាកាសធាតុ និងព្យាករណ៍បន្ត ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបដល់សាធារណជនឲ្យបានជ្រាបថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ នៅតំបន់មាត់សមុទ្រនឹងអាចមានភ្លៀងធ្លាក់ជាប់ជាបន្តបន្ទាប់ពីបង្គួរទៅច្រើនលាយឡំ ផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់បក់បោកនិងរលកសមុទ្រខ្ពស់ៗ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នានាដែលអាចកើតមានជាយថាហេតុ៕

May be an image of text
Previous articleសេចក្ដីសម្រេចស្ដីពី ការបែងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំនៃក្រសួងធនធានទឹក និងឧតុនិយម
Next articleក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តនៅគម្រោងវិនិយោគថ្មីចំនួន១០ ដែលមានទុនវិនិយោគជិត ៦០លានដុល្លារ