កំពង់ស្ពឺ៖ នៅវេលាម៉ោង ០៣និង៣០នាទី ថ្ងៃព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីក្រុមចោរ ទាក់ឆ្កែតាមភូមិនិងតាមផ្លូវសាធារណៈពេលយប់ ។
តាមការរាយការណ៍ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គឺមុនីជ័យ ថាក្រុម ជនសង្ស័យមានបក្ខពួកច្រើននាក់ មានមធ្យោបាយម៉ូតូច្រើនគ្រឿង និងមានសម្ភារៈខ្សែហ្វាំងកង់និងកាតេសម្រាប់ច្រកឆ្កែ នៅពេលប្រតិបត្ដិការជោគជ័យ ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានពេលនេះមាន០២នាក់៖
១-ឈ្មោះ អឿន ហា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ២-ឈ្មោះ សុខ ពិសី ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដកហូតសម្ភារៈវត្ថុតាងម៉ូតូ១គ្រឿង ម៉ាក(ស្មាក់រ៉េវូ)ពណ៍ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1BR- 6213 ដងអន្ទាក់សម្រាប់ទាក់ឆ្កែចំនួន២ ដែកថ្នាំងអំពៅ១កំណាត់ ការ៉ុងចំនួន១ ឆ្កែចំនួន៣ក្បាល និងទូរស័ព្ទអិនចុចពិល១គ្រឿង។
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើបានសារភាពថាពួកគេមានមុខរបរដេីរទាក់សត្វឆ្កែអាណាថានៅក្រៅរបងនិងដេកដេីរតាមផ្លូវៅពេលយប់ក្រោយទាក់បានគឺយកទៅលក់នៅទីផ្សាសាច់ពិសេសដែលមានម៉ូយរង់ចាំទិញយ៉ាងអន្ទះសារ ពិតមែនហើយបច្ចុប្បន្នទីផ្សារលក់-ទិញសាច់ឆ្កែកំពុងតែមានហាងឆេងនិងតម្លៃខ្ពស់ ។ លេីសពីនោះក្រុមខ្លួនមានគ្នា ៥នាក់ ម៉ូតូ០៣គ្រឿង ធ្វើសកម្មភាពទាក់ខាងមុខអ្នកខាងក្រោយមកទាក់បន្ដពេលសត្វឆ្កែរត់ដេញខាំអ្នកខាងមុខ។
មុខសញ្ញាសេសសល់ឈ្មោះ xx សំបូរ ប្រុស ២០ឆ្នាំ ឈ្មោះ xxលី ប្រុស ២១ឆ្នាំ ឈ្មោះ xxវណ្ណា ប្រុស ៣៣ឆ្នាំ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ភ្នំពេញ បានជិះម៉ូតូគេចខ្លួនរួច (ម៉ូតូម៉ាក ស្មាក់វី១គ្រឿង និង ម៉ូតូម៉ាកBeet ១គ្រឿង) ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងសត្វឆ្កែត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានគរបាលស្រុកសាមគ្គីមុនីជ័យ ចំណាត់ការនីតិវិធីបន្ដ៕