រថយន្តសណ្តោងរឺម៉ក បុកជាមួយនឹងរថយន្តមួយគ្រឿងទៀតបណ្តាលអោយ

0

កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ពុធ ទី​១៩ ខែកក្កដា ឆ្នាំ ២០២៣ វេលា​ម៉ោង​១៦​និង​២៥​នាទី លើ​ផ្លូវជាតិ​លេខ​៥​ចន្លោះ​គីឡូម៉ែត្រ​៦៩.៧០​ស្ថិត​ក្នុងភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​ករណី​គ្រោះ​ចរាចរ​ណ៏​កើតឡើង រវាង​រថយន្ត​ម៉ាក FUSO​ពណ៌ បៃតង ពាក់​ផ្លា​ក​លេខ កណ្តាល​3A .15 10 និង​សណ្ដោង​សឺ​មី​រឺ​ម៉ក​ពាក់​ផ្លា​ក​លេខ កណ្តាល​4A. 0182 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ​) បើកបរ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង មក​ដល់​ចំណុច​ខាងលើ បាន​បត់​ឆ្លងផ្លូវ ប្ដូរ​ពី​ទិស​ខាងកើត ទៅ​ទិស​ខាងលិច ( បញ្ច្រាសទិស​ចរាចរ​ណ៏ )​ក៏​ទៅ​បុក​រថយន្ត ម៉ាក​TOYOTA HIACE ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AC .4728 បើកបរ​ដោយ​ឈ្មោះ យឿ​ន ហៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូ​មិច​ន្ទ្ទុំ ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់ ឈ្មោះ ស៊ី​ម តេ​ង ភេទ​ស្រី អាយុ​៥៣​ឆ្នាំ រស់នៅ​ភូមិ​សោ​ប ឃុំ​សោ​ប ស្រុក​ព្រែក​ប្រស​ព ខេត្តក្រចេះ បណ្ដាល​អោយ​រង​របួស​ទាំង​២​នាក់ និង​ខូចខាត​រថយន្ដ​០២​គ្រឿង​ធ្ងន់​០១​គ្រឿង​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ពិនិត្យ​វាស់វែង បាន​បញ្ជូន​អ្នក​របួស​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ វត្ថុ​តាង​រថយន្ដ​ទាំង​ពីរ​គ្រឿង​បាន​ចាប់​យក​មក​រក្សា​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​រលាប្អៀរ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕

ប្រភព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង