ចាប់បានម្នាក់! រត់រួច ៣នាក់! ក្រោយធ្វើសកម្មភាពគាស់ទម្លុះទម្លាយតូបលក់ខោអាវ

0

បាត់ដំបង៖ នៅថ្ងៃអាទិត្យ ១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៦នឹង៥៣នាទី ត្រង់ចំណុចផ្សារបវេល ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយតូបលក់ខោអាវ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលួចយកអាខោអាវរបស់ជនរងគ្រោះឈ្មោះ សុន ឡៃ ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិបវេល២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង បានបាត់បង់ខោអាវអស់មួយចំនួន សរុបទឹកប្រាក់ប្រហែល ៥០០,០០០៛ (ប្រាំសែនរៀល)។

ក្រោយពីទទួលបណ្តឹងជនរងគ្រោះ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល សហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យចំនួន ០៤នាក់ ឈានដល់ការនាំខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ វ៉ា សំណាង ហៅ ណាង ភេទប្រុស អាយុ១៩ ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (ឃាត់ខ្លួនបាន)
និងឈ្មោះ បៀ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិទំនប់ទឹក ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង (រត់គេចខ្លួន) និងបក្ខពួក ០២នាក់ទៀត មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន)។ សមត្ថកិច្ចសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាព លួចពិតប្រាកដមែន។

ករណីនេះ ជនសង័្សយខាងលើត្រូវបានកម្លាំងនគរបាលស្រុកបវេលកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី-ច្បាប់៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ