​ស្នងការដ្ឋាន​នគរបាល​រាជធានី​ ប្រតិកម្មចំពោះសារព័ត៌មានមួយ ដែលបានប្រៀបធៀប​សមត្ថកិច្ច​ទៅ​នឹង “ ចោរ “

0

ភ្នំពេញ៖ សេចក្តី​បកស្រាយ​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទាក់​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ផេ​ក Cambodia Express News ដែល​សរសេរ​ប្រមាថមើលងាយ​យ៉ាងធ្ងន់ធ្ងរ​មក​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ដោយ​សរសេរ​ប្រៀបធៀប​សមត្ថកិច្ច​ទៅ​នឹង “ ចោរ “។

បន្ទាប់​ពី​បានឃើញ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​របស់​ផេ​ក​ហ្វេ​សបុ​កមួយ​មានឈ្មោះ​ថា Cambodia Express News ដែល​មាន​លក្ខណៈ​ញុះញង់ បង្ក​ឲ្យ​មានការ​រើសអើង បំផុសបំផុល ប្រមាថមើលងាយ មក​លើ​មន្ត្រី​នគរបាល​ចរាចរណ៍​ជា​អ្នក​អនុវត្ត​ច្បាប់ ដោយ​បាន​ប្រៀប​សមត្ថកិច្ច​ថា​ជា “​ចោរ​” ពាក្យ​មួយ​នេះ​គឺ ធ្ងន់ធ្ងរ​ណាស់ សម្រាប់​សមត្ថកិច្ច​ជា​មន្ត្រី​នគរបាល​ជាតិ អ្នក​អនុវត្ត​ច្បាប់ បែរជា​សារព័ត៌មាន​ខ្វះ​វិជ្ជាជីវ​:​មួយ​នេះ ចុះ​ផ្សាយ​ប្រមាទ​មេ​ី​ល​ងាយ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មក​លេ​ី​មន្ត្រី​នគរបាល​ជាតិ។

ក្នុង​នាម​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​ទាំងអស់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មិន​អាច​ទទួលយក​បាន​នូវ​ពាក្យ​នេះ​ប្រមាទ​នេះ​ជា​ដាច់ខាត ចំពោះ​ពាក្យ​ដែល​ញុះញង់ ប្រមាថមើលងាយ ពី​អង្គភាព​សារព័ត៌មាន​មួយ​នេះ ។ ជាក់ស្តែង​សមត្ថកិច្ច​នៅ​គោលដៅ​ជាយក្រុង ដែល​កំពុង​តែ​អភិវឌ្ឍន៍ ដែល​មាន​ស្ថានភាព​ហុយ​ដី និង​អាកាសធាតុ​ក្តៅ​ខ្លាំង ទេ​ី​ប​សមត្ថកិច្ច​គ្រាន់តែ​ពាក់​វែ​នតា​ខ្មៅ និង​រុំ​កន្សែង​បិទមុខ កុំ​ឲ្យ​ក្តៅ​ខ្លាំង បែរជា​មក​ចោទ​សមត្ថកិច្ច​ថា​ជា ចោរ ។ គ្រប់​គ្នា​ដឹង​ហើយ​ស្ថានភាព​អាកាសធាតុ​ពេល​នេះ​គឺ​ក្តៅ​ខ្លាំង ដូច្នេះ​ដេ​ី​ម្បី​ការពារ​កំ​ដៅ និង​ដី​ហុយ គ្រាន់តែ​សមត្ថកិច្ច​ពាក់មួក វែ​នតា​ខ្មៅ ពាក់​ម៉ាស់ កន្សែង​រុំ​មុខ ខុស​ដែរ​មែន​ទេ បានជា​មក​ចោទ​សមត្ថកិច្ច​បែប​នេះ​ទៅ​វិញ ។

សូម​ក្រសួង​ព័ត៌មាន មេត្តា​ជួយ​ពិនិត្យ​មេ​ី​ល​ឡេ​ី​ង​វិញ នូវ​សារព័ត៌មាន​មួយ​នេះ ដែល​ជា​រឿយ​ៗ​តែងតែ​ចុះ​ផ្សាយ​ព័ត៌មាន​ដោយ​ខ្វះ​នូវ​វិជ្ជាជីវ​: ខ្វះ​សីលធម៌ ជា​ពិសេស​សរសេរ​ពាក្យ​ពេ​ជន៍​ប្រមាថមើលងាយ​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​នគរបាល​ជាតិ ដែល​មិន​គួរ​លេ​ី​កលែង​ឲ្យ​បាន​ឡេ​ី​យ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

May be an image of 2 people and text