ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៩៖១៥នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៉ីម៉េង ចុះល្បាតតាមផ្លូវលេខ៧៨មុខអាគារThe Peak ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ប្រទះឃេីញជនសង្ស័យជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០២នាក់ បានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិចិន) ដែលកំពុងតែដេីរបានសម្រេច។
ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វេីការប្រដេញឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ នៅចំណុចផ្លូវ២១៧ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលមានឈ្មោះ ខេត វណ្ណឌី ហៅ កណ្តុរ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ(បិទគូទ)។ រីឯជនសង្ស័យម្នាក់ទៀតដែលជាជនដៃដល់ បានជិះរត់គេចខ្លួនបាត់។
សំភារ:ដកហូតមានម៉ូតូម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KD-1192(របស់ជនសង្ស័យ)។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យ បាននាំជនសង្ស័យខាងលេីមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដេីម្បីកសាងចាត់ការតាមនីតិវិធី៕
ប្រភព៖ កងម៉ូតូប្រដេញសាគរជ័យ