ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពគាស់ផ្ទះ ហើយយកបាន….!

0

កោះកុង៖ នៅថ្ងៃអង្គារ ១១កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្មាច់មានជ័យ បានចុះបង្ក្រាបនិងឃាត់ខ្លួនមុខសញ្ញាគាស់ផ្ទះយ៉ាងសកម្ម នៅចំនុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ០២នាក់ប្រុស។

១.ឈ្មោះ នី សុខរី អាយុ២៧ឆ្នាំ មុខរបរ កម្មករ ទីលំនៅភូមិ០៤ សង្កាត់ដងទង់។
២.ឈ្មោះ អូ រីយ៉ា អាយុ២៧ឆ្នាំ មុខរបរ កសិករ ទីលំនៅភូមិ០៤ សង្កាត់ដងទង់។

វត្ថុតាងដកហូត ម៉ាស៊ីនប៊ូមទឹក (ម៉ាក HONDA) ចំនួន ០១គ្រឿង។ កាំបិតចំនួន ០១ ដើម។ បច្ចុប្បន្ន ជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ