ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្រោយធ្វើសកម្មភាពហឹ​ង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ

0

កំពង់ឆ្នាំង​៖ ដោយ​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី សាក់ សា​រ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង និង​មានការ​សម្របសម្រួល​ពី ឯកឧត្តម ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​។ តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ អុ​ឹ​ម ចាន់​ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន្ន នៅ​ភូមិ​ដើម​ពពេល ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជា​ឪពុក​របស់​ជន​រង​គ្រោះ និង​យោង​តាម​បទល្មើស​ជាក់ស្តែង​។

នៅ​វេលា​ម៉ោង​០៩:៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៣ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ចំនួន​០៩​នាក់ មធ្យោបាយ​រថយន្ត​០១​គ្រឿង ម៉ូតូ​០៥​គ្រឿង ដឹកនាំ​ដោយ​លោក​វ​.​ត្រី រស់ វុ​ទ្ធា មេបញ្ជាការ មូលដ្ឋាន​អ​.​ហ​ស្រុក បាន​ចុះ​បង្ក្រាប​ករណី​ហឹ​ង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​នៅ​ចំណុច​មុខ​ធនាគារ ACLEDA ស្ថិត​ក្នុងភូមិ​កា​អត ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

​លទ្ធផល៖ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ៖
១.​ឈ្មោះ ស្លេះ រ៉​សាលី ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ។
២.​ឈ្មោះ មុ​ី​ត ស៊ូ​ទី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​កំពង់ត្រឡាច​ក្រោម ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​) ។

​វត្ថុ​តាង​ដកហូត​រួម​មាន​៖
១.​ម៉ូតូ ០១​គ្រឿង ម៉ាក​HONDA C125 ពណ៌​ខ្មៅ ស្លាក​លេខ បាត់ដំបង 1J-5479 ។
២.​កាំបិត​ផ្គាក់​ចំនួន​០១(​បាក់ដង​)
៣.​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង ម៉ាក OPPO ០១​គ្រឿង និង​Vivo ០១​គ្រឿង ។

បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​បញ្ជូន​មក​ការិយាល័យ​ជំនាញ អ​.​ហ​ខេត្ត និង​បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣៕

ប្រភព៖ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង