កណ្ដាល៖ ជនត្រូវចប់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដោយអនុវត្តតាមដីការរបស់សាលាដំបូងខេត្តកណ្ដាល ក្រោយពីជនត្រូវចោទរូបនេះ គេចខ្លួនអស់រយៈពេល១០ឆ្នាំ បន្ទាប់ពីរំលោភសេពសន្ថវៈរួច។ ប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១៦និង ៣០នាទី ចំណុចភូមិពាមជំនីក ឃុំកំពង់លួង ស្រុក ពញាឮ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ នួន ពន្លក ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិ ពាមជំនីក ឃុំ កំពង់លួង ស្រុក ពញាឮ ខេត្តកណ្ដាល ។ ជននេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៩៧៦ដបចខ/២០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ របស់លោក ជួន វណ្ណះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនិងជនរងគ្រោះ ដែលប្រព្រឹត្តនៅភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្ត កណ្តាល កាលពីខែ វិច្ឆិកា ឆ្នាំ២០១៣។ បច្ចុប្បន្នជនជាប់ចោទ កម្លាំងផ្នែកជំនាញកំពុងអនុវត្តតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ