សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ការធ្វើកសិកម្មតែមួយមុខមិនអាចធ្វើឱ្យប្រទេសក្លាយ ទៅជាប្រទេសអ្នកមានបាននោះទេ

0

ភ្នំពេញ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើឡើងថា ការធ្វើកសិកម្មតែមួយមុខមិនអាចធ្វើឱ្យប្រទេសក្លាយទៅជាប្រទេសអ្នកមានបាននោះទេ។

ការលើកឡើងរបស់សម្តេចតេជោបែបនេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួ យកម្មករនិយោជិតសរុបចំនួន ១៩ ០០០ នាក់ទៀតនៅតំបន់សេដ្ឋកិច្ចពិ សេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ មកពីរោងចក្រសហគ្រាសចំនួន៨១ ក្នុងនោះ រោងចក្រកាត់ដេរចំនួន១៣ និងក្រៅពីកាត់ដេរចំនួន៦៨ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានមានប្រ សាសន៍ថា ហេតុអី្វបានជារាជរដ្ឋាភិបាលចង់បានម្ល៉េះទៅលើការទាក់ទាញវិនិ យោគទាំងក្នុងប្រទេសនិងក្រៅប្រទេស ។ សម្តេចតេជោបានគូសបញ្ជាក់ថា ការធ្វើ កសិកម្មតែមួយមុខមិនអាចក្លាយទៅជាប្រទេសអ្នកមានបានទេ។

សម្តេចតេជោបានលើកទ្រឹស្ដី ប៉ុល ពត គឺមានស្រូវមានគឺមានអ្វីៗទាំងអស់ចុងក្រោយ ១ហិចតា៣តោន១ហិចតា ៩ តោនតែប្រជាជនបែរជាអត់បាយ ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ “យើងត្រូវខិតខំជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀតដើម្បីជំរុញវិនិយោគទៅតាមបណ្តាខេត្ត”៕

ប្រភព៖ ក្រសួងព័ត៌មាន