ខឹងម្ចាស់ផ្ទះដេញមិនអោយដេកមុខផ្ទះ ក៏យកដំបងដែកវាយទៅលើជនរងគ្រោះអាយុ ៧៤ឆ្នាំ

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​១០:៥០​នាទី នៅ​ចំណុច​ក្រុម​ទី​០៤ ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល មាន​ករណី​បទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស (​ប្រើ​ដំបង​ដែក​ទីប​វាយ​) មួយ​កើតឡើង បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ឌៀប វុ​ទ្ធី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​ត្រូវជា​ចៅ រស់នៅ​ផ្ទះ​ជិត​គ្នា​) ស្ថិត​នៅ​ភូមិ​អូរ​ញរ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​ធ្វើ​សកម្មភាព​យក​ដំបង​ដែក​ទីប​ជ្រុង វាយ​លេ​ី​ជន​រង​គ្រោះ​ឈ្មោះ ក ស ង ភេទ​ស្រី អាយុ​៧៤​ឆ្នាំ (​ត្រូវជា​យាយ​ប​ង្កេ​ី​ត​) ចំនួន​០២​ដំបង បណ្ដាល​អោយរ​ងរ​បួស​រយះ បែកក្បាល​ហូរ​ឈាម​ផ្នែក​ខាងលើ រួច​ត្រូវ​បាន​ប្រជាពលរដ្ឋ​អ្នក​ជិតខាង ជួយ​ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។ មូលហេតុ​ដោយជនសង្ស័យ​ទៅ​ដេក​នៅ​ខាង​មុខ​ផ្ទះ​របស់​ជន​រង​គ្រោះ ហើយ​ជន​រង​គ្រោះ​បាន​ដេញ​មិន​ឲ្យ​ដេក ភ្លាម​នោះ​ស្រាប់តែ​ជនសង្ស័យ​ខឹង ក៍​ទាញ​ដំបង​ដែក​ទីប​វាយ​ក្បាល​ជន​រង​គ្រោះ​តែ​ម្ដង ។

​ភ្លាម​ៗ​នោះ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៍​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​មានការ​ចង្អុល បង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី លឹ​ម ពុ​ទ្ធី​ឡា ស្នងការ​រងផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ទោ
សេង លុ​ច អធិការ​នគរបាល​ស្រុក​ថ្មគោល កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក គឹ​ម វ​ណ្ណី អធិការរង​ជំនួយការ​ដឹកនាំ​ផ្នែក​យុត្តិធម៌ សហការ ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ព្រីង ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ និង​ដកហូត​សម្ភារ​:​តាង​ ដំបង​ដែក​ទីប​ជ្រុង​ចំនួន ០១ ប្រវែង​៨០​សង់ទីម៉ែត្រ យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត ចាត់ការ​តាម​នីតិវិធី ៕

ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកថ្មគោល