បាត់ដំបង៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ខៃ យីងយុង តាមពាក្យបណ្តឹងរបស់សង្សាររបស់ជនសង្ស័យ ពាក់ព័ន្ធការយករូបអាក្រាតកាយរបស់នាងទៅបង្ហោះជាសាធារណៈនៅក្នុងបណ្ដាញសង្គម និងផ្ញើចែកចាយទៅកាន់មនុស្សដទៃទៀត ដែលជាមិត្តភក្ដិរបស់នាង។
ក្នុងនោះជនសង្ស័យដែលមានឈ្មោះ ខៃ យីងយុង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ នៅចណុចភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។
បើតាមប្រភពពីសមត្ថកិច្ចបានអោយដឹងថា នារីរងគ្រោះបានធ្វើការដាក់ពាក្យបណ្តឹងកាលពីថ្ងៃទី២២ ខែឧសភា ក្រោយពេលឃើញរូបអាក្រាតកាយរបស់នាង ត្រូវបានអតិតសង្សាររូបនេះយកទៅបង្ហោះតាមបណ្ដាញសង្គម ដែលមានអាក់ខោនឈ្មោះ «Vann Ying Yung» ហើយថែមទាំងបានផ្ញើរូបអាក្រាតនោះ ចែករំលែកទៅកាន់មិត្តភក្ដិរបស់នាងចំនួន២នាក់ទៀតផង។
ហើយបើយោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានអោយដឹងខ្លួនពិតជាបានចែកចាយនៅរូបភាពអាក្រាតកាយរបស់នារីជាអតីតសង្សាមែន។ ហើយការចែកចាយនេះ ដោយសារតែខ្លួនខឹងនឹងនាង សុំខ្លួនបែក ហើយក៏បានប្លុកហ្វេសប៊ុករបស់ខ្លួនទៀត។ ជនសង្ស័យក៏បានបញ្ជាក់ថាខ្លួន និងនារីរងគ្រោះ បានស្រឡាញ់គ្នាតាំងពីខែមករា ឆ្នាំ២០២៣មក នឹងបានឈានដល់ទំនាក់ទំនងស៊ីជម្រៅ ដោយរួមភេទជាមួយគ្នាបាន ៥-៦ដងមកហើយ។ ហើយចំពោះរូបភាពអាក្រាតដែលខ្លួនបានបង្ហោះនោះ គឺជារូបភាពដែលខ្លួនបានថតពេលរួមរ័ក្សជាមួយគ្នា។ នៅពេលនេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរង់ចាំការដោះស្រាយនាពេលក្រោយ៕