វាយសមត្ថកិច្ចមួយដៃ!! ព្រោះខឹងចាប់ខ្លួនដែលលេងល្បែងជល់មាន់

0

តាកែវ​៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់ លោក ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​ពី​ឯកឧត្តម ឯក ឆែង​ហួត ព្រៈ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​៣​កើត ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ១១:១០​នាទី ដោយ​បាន​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​ល្អ​ថា​មាន​ករណី​លូច​លេងល្បែង​ជល់​មាន់ ក្រោយមក​លោក​វរសេនីយ៍ឯក យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក បាន​ចាត់​លោក​វរសេនីយ៍ត្រី នៅ នី អធិការរង និង​កម្លាំង​អន្តរា​គម​ន៏ ចុះ​បង្ក្រាប​ល្បែងស៊ីសង​ជល់​មាន់​០១​កន្លែង មា​នទី​តាំងនៅ​ខាងក្រោយ​ភូមិ​ពោធិ​ខ្វិត ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ក្រោយ​ពេល​សមត្ថកិច្ច​យើង​បាន​ទៅ​ដល់​កន្លែង​ក្រុម​ជនសង្ស័យ​កំពុង​លេងល្បែង​លួចលាក់​ជល់​មាន់បាន​ដឹងខ្លួន​នាំ​គ្នា​រត់គេច​ខ្លួន ដោយ​សមត្ថកិច្ច​យើង​លឿន​ក៏​បាន​ចាប់​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ កើត សុភ​ត្រា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ម​ល់ ឃុំ​កំណប់ ស្រុក​គិរីវង់ ខេត្តតាកែវ ហើយ​ពេល​ចាប់​ជនសង្ស័យ​បាន​ជនសង្ស័យ​ខឹង​បាន​វាយ​មក​លើ​សមត្ថកិច្ច​យើង​ដែល​កំពុង​ចុះ​ប្រតិបត្តិការ​ចំ ចំនួន​០១​ដៃ ត្រូវ​គុម្ពត្រចៀក​ខាងស្តាំ បណ្តាល​អោយ​ហើម​ជាំ​តែ​ម្តង ចំណែក​ជន​រង​គ្រោះ ឈ្មោះ សុខ ប៊ុ​ន​ឆាយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​មុខរបរ​មន្ត្រី​នគរបាល​ជាតិ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គិរីវង់ ) មាន​ទីលំនៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ ក្រោយ​បង្ក្រាប​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ដកហូត​ម៉ូតូ​បាន​ចំនួន​០៤​គ្រឿង និង​ម៉ូតូ​កែ​ច្នៃ​ចំនួន​០១​គ្រឿង​ផង​ដែរ ។

បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​យើង​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់