Home សង្គម ត្រីគល់រាំង និងត្រីប្រាធំជាត្រីមេពូជបានលែងទៅក្នុងអន្លង់អភិរក្សនៅឃុំកោះព្រះ ស្រុកសៀមបូក

ត្រីគល់រាំង និងត្រីប្រាធំជាត្រីមេពូជបានលែងទៅក្នុងអន្លង់អភិរក្សនៅឃុំកោះព្រះ ស្រុកសៀមបូក

0

ស្ទឹងត្រែង៖  ត្រីមេពូជចំនួន២ ប្រភេទ មានត្រីគល់រាំង និងត្រីប្រាធំត្រូវបានរដ្ឋបាលជលផលសហការជាមួយមន្ត្រីគម្រោងអច្ឆរិយភាព នាំយកមកលែងទៅក្នុងអន្លង់អភិរក្សនៅឃុំកោះព្រះស្រុកសៀមបូកខេត្តស្ទឹងត្រែងដើម្បីឱ្យវាបន្តពូជសម្បូរបែបឡើងវិញ។

ក្នុងពិធីលែងត្រីមេពូជ ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៣ រៀបចំឡើងដោយគម្រោងអច្ឆរិយភាពនិង រដ្ឋ បាលជលផលថ្នាក់ជាតិ  សហការជាមួយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង លោក ស្រីសំវិចិត្ត  ប្រធានខណ្ឌជលផលស្ទឹងត្រែង បានបញ្ជាក់ថា៖សកម្មភាពលែងត្រីមេពូជនេះ បង្ហាញដល់ប្រជាពលរដ្ឋយើងជាពិសេសប្រជានេសាទឱ្យពួកគាត់បង្កើនការការពារនិងនាំគ្នាចូលរួមអភិរក្សធនធានមច្ឆជាតិដែលយើងមានស្រាប់ នៅក្នុងរដូវបិទនេសាទនេះ ។

លោកទំនីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានបញ្ជាក់ថា៖ ការងារអភិរក្សធនធានមច្ឆជាតិនៅតំបន់នេះ ខណ្ឌជលផលបានរៀបចំឱ្យមានឆ្មាំនិងប្រជាសហគមន៍នេសាទប្រចាំការនៅទីស្នាក់ការ នៅភូមិសាស្ត្រនេះ ឱ្យធ្វើប្រតិបត្តិការ បង្ក្រាបបទល្មើសដើម្បីយើងការពារសត្វផ្សោតផងត្រីមេពីពូជផង។

លោកបន្តថា៖ តំបន់លែងត្រីមេពូជនេះ ជាតំបន់ផ្សោតរស់នៅ  ដូចនេះប្រជានេសាទត្រូវចៀសវាងកុំធ្វើនេសាទនៅតំបន់ហាមឃាត់នេះ    ព្រោះធនធានធម្មជាតិដែលយើងអភិរក្សនេះជាផលប្រយោជន៍រួមទាំងអស់គ្នា ប្រការនេះចូរប្រជានេសាទត្រូវគោរពច្បាប់ជលផល និងអនុវត្តវិធានការការពារសម្បត្តិធនធានរបស់ខ្លួននៅតំបន់នេះ។

លោកស្រីជាសីលា អ្នកគ្រប់ គ្រងនិងសម្របសម្រួលគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គបានទទួលស្គាល់ថា៖កិច្ចសហការលែងត្រីមេពូជ ជាត្រីប្រភេទជិតផុតពូជ  ដូចជាត្រីគល់រាំង និងត្រីប្រាធំនេះជាដើម  ។

លោកស្រីថា៖ត្រីទាំងនេះយើងបានភ្ជាប់ឧបករណ៍តាមដានដាក់ លើខ្លួនត្រីទៅជាមួយ  ដើម្បីតាម ដានមើលការបន្លាស់ទី  និងការវិវត្តន៍របស់វា  តើទទួលបានការជួយថែរក្សា និងតពូជ ពងកូន ទៅតំបន់ណាខ្លះ  និងឱ្យប្រជានេសាទជួយអភិរក្សដោយយកចិត្តទុកដាក់បំផុត។

សូមបញ្ចាក់ថា៖ ត្រីមេពូជ  គល់ រាំងនិងត្រីប្រាធំ  ដែលបាននាំយកមកលែងនេះ មានចំនួន១០០ ក្បាល់  ដើម្បីបង្ហាញពីការអភិរក្សពពួកត្រីជិតផុតពូជ ព្រោះត្រីគល់រាំង ជាអត្តសញ្ញាណជាតិ តំណាងឱ្យធនធានជលផល នៃព្រះរាជាណាចក្រកម្ពុជាយើង អនាគតកុំឱ្យផុតពូជ៕

ប្រភព៖ ក្រសួងព័ត៌មាន

Previous articleសមត្ថកិច្ច បង្ក្រាបបទល្មើសការលក់ដូរសាច់សត្វព្រៃចំនួន១៧ គីឡូក្រាម
Next articleសីតុណ្ហភាពហក់ឡើងដល់ជិត ៤០អង្សាសេវិញ!! ខណៈក៏អាចមានភ្លៀងធ្លាក់ លាយឡំដោយផ្គរ រន្ទះ និងខ្តល់កន្ត្រាក់ផងដែរ