ព្រោះតែជីវភាព ទើបធ្វើអោយបុរសម្នាក់បាត់បង់ជីវិត

0

បាត់ដំបង​៖ នៅ​ថ្ងៃ​ព្រហស្បត្តិ ៧​រោច ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ឆ្នាំថោះ ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៤​នឹង​១៥​នាទី នៅ​ចំណុច​ក្រុម​ទី​៥ ភូមិ​ចែង​ក្ដារ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង មាន​ករណី​បុរស​ម្នាក់​លង់ទឹក​អណ្ដូង​ស្លាប់​បាត់បង់​ជីវិត ជន​រង​គ្រោះ​ឈ្មោះ ឡា​ច សុ​ផា​ន ហៅ ញ៉ិ ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ រស់នៅ​ក្រុម​ទី​៥ ភូមិ​ចែង​ក្ដារ ឃុំ​ភ្នំ​សំពៅ ស្រុក​បាណ​ន់ ខេត្តបាត់ដំបង​។ តាម​ការ​រាយការណ៍​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បានអោយ​ដឹង​ថា បុរស​រង​គ្រោះ​បាន​ទៅ​ចុះ​រាវ​ខ្យង​នៅ​អណ្ដូង​ខាងលិច​ផ្ទះ​ចំងាយ​ប្រហែល ២០​ម៉ែត្រ ដែល​មាន​ជំរៅ ០,៨០​ម៉ែត្រ ទើប​បណ្តាល​អោយ​លង់ទឹក​ស្លាប់​ក្នុង​អណ្ដូង​ហើយ​ក៏​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​ស្រង់​លើក​មក​ដាក់​នៅ​លើ​គ្រែ​ផ្ទះ​សព​។

ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន កម្លាំង​នគរបាល​ផ្នែក​ជំនាញ​ស្រុក​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ បាន​ចុះ​ត្រួតពិនិត្យ និង​វិភាគ​ទីកន្លែង​កើតហេតុ​លើ​ជន​គ្រោះ​ឈ្មោះ ឡា​ច សុ​ផា​ន ពិតជា​លង់ទឹក​អណ្ដូង​ស្លាប់​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទំនៀមទំលាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ