សៀមរាប៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្ត សៀមរាប និងក្រោមការដឹកនាំរបស់លោក ឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត និងលោកសឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ នៅថ្ងៃទី០៨ ខែឧសភា ឆ្នំ២០២៣ លោកវរសេនីយ៍ឯក សុខ ម៉េងអ៊ាង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំង ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនសជនសង្ស័យចំនួន ២នាក់៖ ១.ឈ្មោះ រស់ រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ ស្រុកកំណើតនិងទីលំនៅបច្ចុប្បន្នភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ២.ឈ្មោះ ប៊ុន ហួច ភេទប្រុស អាយុ ២៤ឆ្នាំ ស្រុកកំណើតនិងទំលំនៅបច្ចុប្បន្នភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធករណី: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយសហចារី និងប្រើប្រាស់អាវុធ) កើតហេតុវេលាម៉ោង២៣ និង៣០នាទី ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅចំណុច មុខការ៉ាសសាំង ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
អង្គហេតុ៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ នៅក្នុងបរិវេណវត្តចក ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប មានពិធីបុណ្យរំលាយសពអតីតព្រះគ្រូចៅអធិការ ក្នុងនោះក៏មានកម្មវិធីកំសាន្តផ្សេងៗ និងមានប្រជាពលរដ្ឋទៅចូលរួមយ៉ាងច្រើនកុះករផងដែរ លុះដល់វេលាម៉ោង២៣:០០នាទី ក្រុមជនរងគ្រោះទី១. មានគ្នាចំនួន ៤នាក់៖
១-ឈ្មោះ ពិន ពិសី ភេទប្រុស ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិពោធិបុស្ស សង្កាត់ស្វាយដង្គំ
២-ឈ្មោះ ទិត្យ រស្មី ហៅតាប់ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ
៣-ឈ្មោះ រឿម សារិន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ
៤-ឈ្មោះ ផាល (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ បាននាំគ្នាបើកម៉ូតូចេញពីវត្តចក ដល់ចំណុងមុខការ៉ាសសាំង ស្ថិតនៅភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គុំ ស្រាប់តែជនសង្ស័យទាំង ០២នាក់ ខាងលើ និងបក្សពួក ប្រដាប់ដោយកាំបិតតាំងតោ, ដាវ និងកាំបិតខ្វែវស្ទាក់កាប់ចំឈ្មោះ ផាល (មិនស្គាល់ត្រកូល) ភេទប្រុស អាយុ ១៩ឆ្នាំ បណ្តាលឲ្យរងរបួសស្មាស្តាំ ភ្លាមនោះក៏មានក្រុមជនរងគ្រោះទី២ មានគ្នាចំនួន ៣នាក់៖
១-ឈ្មោះ រឿន ចន្នី ភេទប្រុស ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប
២-ឈ្មោះ នួន សៀ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប
៣-ឈ្មោះ បឿ សំណាង ហៅកែក ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកក្រសាំង សង្កាត់ស្វាយដង្គំ បានបើកម៉ូតូ ១គ្រឿងត្រូវឆ្លងកាត់ទីតាំងខាងលើ ក៏ត្រូវក្រុមជនសង្ស័យកាប់ត្រូវឈ្មោះ នួន សៀ ភេទប្រុស អាយុ ២១ឆ្នាំ បណ្តាលអោយរងរបួសម្រាមដៃខាងស្តាំចំនួន ៣ម្រាម និងរបួសប្រអប់ដៃ ដេរចំនួន១០ថ្នេរ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានគេចខ្លួនអស់។
ក្រោយពីទទួលបានដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋម កម្លាំងបានបន្តស៊ើបអង្កេតករណីនេះជាបន្តបន្ទាប់ រហូតកំណត់បានមុខ សញ្ញាជនសង្ស័យម្នាក់ឈ្មោះ រស់ រដ្ឋា ហៅថា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិអារញ្ញ សង្កាត់ សៀមរាប ក្រុង.ខេត្តសៀមរាប ហើយនៅវេលា ម៉ោង ១:០០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ មុខសញ្ញាខាងលើនេះ បានបង្ហាញខ្លួននៅចំណុច Pub street ត្រូវកម្លាំងយើងឃាត់ខ្លួនបានតែម្តង ។
១.តាមស្តាប់ចម្លើយរបស់ឈ្មោះ រស់ រដ្ឋា ភេទប្រុស អាយុ ១៨ឆ្នាំ បានសារភាពថា ខ្លួនជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ខ្លួនពិតជាបានចូលរួមប្រព្រឹត្តបទល្មើសខាងលើ ដោយខ្លួនជាអ្នកបើម៉ូតូឌុបជនដៃដល់ឈ្មោះ ប៊ុន ហួច ភេទប្រុស អាយុ ២៤ឆ្នាំ កាប់ទៅលើភាគីជនរងគ្រោះ។
២.តាមស្តាប់ចម្លើយរបស់ឈ្មោះ ប៊ុន ហួច ភេទប្រុស អាយុ ២៤ឆ្នាំ បានសារភាព នៅយប់កើតហេតុពួកខ្លួនមានគ្នាចំនួន ៩នាក់ ជិះម៉ូតូចំនួន ៤គ្រឿង ប្រដាប់ដោយកាំបិតតាំងតោ ១ដើម, ដាវកែឆ្នៃ ១ដើម និងដុំថ្ម ត្រូវបានភាគីទំនាស់បើកម៉ូតូដេញដល់ចំណុចមុខការ៉ាសសាំង ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ស្រាប់ពួកគេធ្លាក់ខ្វែវពីដៃ ហើយខ្លួន បានប្រគល់កាំបិតតាំងតោឲ្យទៅគូកនឈ្មោះ អាជ្រូក ភ្លាមនោះស្ទុះទៅចាប់យកកាំបិតខ្វែវកាប់ទៅលើភាគីទំនាស់ត្រូវចំជើង ចំនួន ១ខ្វែវ បណ្តាលឲ្យរងរបួស ហើយឈ្មោះ អាជ្រូក បានកាត់ទៅលើមនុស្សប្រុសម្នាក់ទៀត ចំស្មាខាងស្តាំ ចំនួន ១តាំងតោ រីឯ ឈ្មោះ ប៊ុន ហួរ ប្រដាប់ដោយដាវកែឆ្នៃ កាប់ទៅបក្ខពួក ជនរងគ្រោះម្នាក់ទៀត ចំម្រាមដៃ និងប្រអប់ដៃ ខាងស្តាំ ចំនួន ១ដាវ បណ្តាលឲ្យរងរបួស បន្ទាប់មកនាំគ្នាបើកម៉ូតូគេចទៅផ្ទះរៀងៗ ដោយអាវុធដែលធ្វើសកម្មភាពល្មើសខាងលើ មានដូចជា កាំបិតខ្វៃវ, កាំបិតតាំងតោ និងដាវកែឆ្នៃ ទៅទុកនៅផ្ទះរបស់ខ្លួនស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ។ វត្ថុតាងដកហូតបាន៖ កាំបិតខ្វែវ ផ្លែដែក ដងឈើ ចំនួន ១ដើម ប្រវែង ១.០២សងទីម៉ែត្រ
ក្នុងនោះជនសង្ស័យឈ្មោះ ប៊ុន ហួច ភេទប្រុស អាយុ ២៤ឆ្នាំ ត្រូវកម្លាំងយើងធ្វើកំណត់ហេតុអនុវត្តដីកាបញ្ជាឲចូលខ្លួនលេខៈ២៦១ ចុះថ្ងៃទី២៥ ខែ មេសា ឆ្នាំ ២០២៣ ចេញដោយ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ដែលជាប់ពាក់ព័ន្ធករណីឃាតកម្ម (ប្លន់សម្លាប់) កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ២២ និង៣០នាទី នៅចំណុចភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យទាំង ០២នាក់ខាងលើ បច្ចុប្បន្ន ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាច់៕
ប្រភព៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប