ជិះម៉ូតូទៅបុករថយន្តពីក្រោយ បណ្តាលអោយរបួសធ្ងន់

0

កោះកុង​៖ ថ្ងៃ​សុក្រ ១​រោច ខែវិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៦ ត្រូវ​និង​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២៣ វេលា​ម៉ោង ១០​និង​៤០​នាទី ព្រឹក​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ផ្លូវ​គោ​គ​កើតឡើង​រវាង រថយន្ត និង​ម៉ូតូ ស្ថិត​នៅ​ភូមិ​អន្លង់​វ៉ា​ក់ ឃុំ​តា​តៃ​ក្រោម ស្រុក​កោះកុង ខេត្តកោះកុង ចំនុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣៣-១៣៤ លើ​ផ្លូវជាតិ​៤៨ ទិស​ដៅ​ស្របគ្នា ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​បន្ថយល្បឿន​ដើម្បី​បត់​ឆ្វេង ចំណែក​ម៉ូតូ​បាន​ជិះ​ទៅ​បុក​រថយន្ត​ពីក្រោយ ។

អ្នក​បើក​ម៉ូតូ ឈ្មោះ យិ​ន ល​ក្ខិ​ណា ស្រី​អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ម៉ូតូ​ម៉ាក​scoopy ព​ណ័ស ពាក់​ស្លាក​លេខ កម្រង 1C9522 (​រង​របួសធ្ងន់​)​។ អ្នក​បើកបរ​រថយន្ត​ឈ្មោះ នៅ លុយ ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ខេត្តកោះកុង បើករថយន្ត​ម៉ាក GONGFENG ព​ណ៍ ស ស្លាក​លេខ AT23 (3-4526) របស់​ក្រុម អ៊ី​ល​ស៊ុ​ង​កូរ៉េ ធ្វើ​ផ្លូវ​៤៨ ក្រោយ​កើតហេតុ​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។

ចំពោះមូលហេតុ អ្នក​បើក​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន។ បច្ចុប្បន្ន រថយន្ត​និង​ម៉ូតូ សមត្ថកិច្ច​យើង​យក​មក​រក្សា​ទុក​អធិការដ្ឋាន នគរបាល​ស្រុក​កោះកុង ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ