រថយន្ត ៣គ្រឿងបុកគ្នា សំណាងមិនមានអ្នករងរបួស

0

ព្រះ​សីហ​នុ​៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​៣​គ្រឿង​បុក​ប៉ះ​គ្នា​នៅ​ផ្លូវ​ស្តុ​ប​ចំណោត​រ៉ា ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​០៦ ខែឧសភា ឆ្នាំ​២០២៣​នេះ ក្នុង​នោះ​មាន​រថយន្ត​ព្រូស​មួយ​គ្រឿង រថយន្ត​សាន់​យ៉ុ​ង​មួយ​គ្រឿង និង​រថយន្ត​ស្ទូច​មួយ​គ្រឿង​។​

​យោង​តាម​របាយការណ៍​បឋម​ពី​នគរបាល​ចរាចរណ៍​បញ្ជាក់​ថា ករណី​នេះ​មិន​មាន​មនុស្ស​រង​របួស​នោះ​ទេ គ្រាន់តែ​ខូចខាត​រថយន្ត​។ ក្រោយ​កើតហេតុ នគរបាល​ចរាចរណ៍​បាន​ចុះ​អន្តរាគមន៍ និង​វ៉ាស់​វែង​យក​ទៅ​ដោះស្រាយ​តាម​និ​តិ​វិធី​៕

ប្រភព៖ ឡេង ប៊ុននី Leng Bunny