សមត្ថកិច្ចបង្ក្រាបករណីគ្រឿងញៀន បានចំនួន ៣ករណី ឃាត់បាន ៦នាក់

0

កពង់ស្ពឺ៖ ស​ប្តា​ហ៍​ទី​១ ដើមខែ​ឧសភា ឆ្នាំ​២០២៣ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ យ៉ាង សុខ​លី អធិការ​នគរបាល​ស្រុក បាន​ធ្វើការ​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ចំនួន ៣​ករណី៖

ថ្ងៃ​ទី​០១ ខែឧសផា ឆ្នាំ២០២៣ ម៉ោង ១០:៣០​នាទី បាន​បង្ក្រាប​មុខសញ្ញា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន ឈ្មោះ ទូច ហុងដា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ នៅ​ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ចំនួន ០១​កញ្ចប់​តូច កាំបិត​ចុង​ស្រួច​១ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ១៤:០០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ល្បាត​ដល់​ចំណុច
ភូមិ​ជៃ​តា​កួន ឃុំ​រកា​កោះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់
១/​ឈ្មោះ វឿ​ន រស្មី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​ជៃ​តា​កួន ឃុំ​រកា​កោះ ស្រុក​គងពិសី
២/ ឈ្មោះ កង មុ​ជី ភេទ ប្រុស អាយុ ២១ ឆ្នាំ រស់នៅ​ភូមិ​ជៃ​តា​កួន ឃុំ​រកា​កោះ ស្រុក​គងពិសី
៣/ ឈ្មោះ​សឿ​ម ពិសិដ្ឋ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ជៃ​តា​កួន ឃុំ​រកា​កោះ ស្រុក​គងពិសី
៤/ ឈ្មោះ ឈិ​ន សំ​អាន ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ជៃ​តា​កួន ឃុំ​រកា​កោះ ស្រុក​គងពិសី ដកហូត​រួម​មាន​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ០៣​កញ្ចប់​(​តូច​០២,​មធ្យម​០១) ទូរស័ព្ទ ០៥​គ្រឿង​, ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ០១​គ្រឿង​, ម៉ូតូ ០១​គ្រឿង និង​ឧបករណ៍​វេច​ខ្ចប់ ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​។

ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ២០២៣ ម៉ោង ២២:៣០​នាទី កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក បាន​ល្បាត​ដល់​ចំណុច លើ​ទំនប់​អូ​ស្វាយ ភូមិ​ខ្លែង​ព​ណ៍​ត្បូង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី បាន​ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ឈ្មោះ សន រាជ ហៅ​(​ប៉ិត​) ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ខ្លែង​ព​ណ៍​ត្បូង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ត្រួតពិនិត្យ​ដកហូត​រួម​មាន​: ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​ជា​គ្រឿង ញៀន​១២​កញ្ចប់​តូច ទូរស័ព្ទ ០១​គ្រឿង និង​ម៉ូតូ ០១​គ្រឿង ។ ករណី​ខាងលើ​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគងពិសី