ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនទូទៅ ពិសេសបងប្អូនប្រជាពលរដ្ឋអញ្ជើញចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ មេត្តាជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំទីតាំងចំណតផ្ញើកង់ ម៉ូតូ ដោយឥតគិតថ្លៃ ចំនួន ០២កន្លែង ជូនបងប្អូនប្រជាពលរដ្ឋទូទៅ សម្រាប់ការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAMES) លើកទី៣២ ឆ្នាំ២០២៣ ចាប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ រហូតដល់ការបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួត ដែលមានទីតាំងទល់មុខពហុកីឡដ្ឋានជាតិមរតកតេជោ៕

