ឃាត់ខ្លួនបុរសម្នាក់ ពីបទលួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា

0

កំពត​៖ នៅ​វេលា​ម៉ោង​៧ និង​៣០​នាទី ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០២៣ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្តកំពត សហការ​ជាមួយ​កម្លាំង មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឈូក ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ ភួង វ៉ា​ន់​ថា ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស កងរាជអាវុធហត្ថ​ខេត្តកំពត ។

ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន នៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត បាន​ឃាត់ខ្លួន​ឈ្មោះ ស៊ឹ​ម ស៊ី​វ៉ា ភេទ ប្រុស អាយុ​៣៧ ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។

ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា និង​បទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត កាលពី​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២១ ។ បច្ចុប្បន្ន ឈ្មោះ ស៊ឹ​ម ស៊ី​វ៉ា ត្រូវ​បាន​ឃាត់ខ្លួន​នៅ​មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត