បាត់ដំបង៖ នៅថ្ងៃពុធ ១៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង១២នឹង០០នាទី ត្រង់ចំណុចវាលស្រែ ក្រុម១៤ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីមនុស្សស្លាប់ម្នាក់ដោយសារប្រើប្រាស់ឧបករណ៍ឆក់ត្រី ជនរងគ្រោះឈ្មោះ ញ៉ សុធន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញអធិការស្រុកថ្មគោល សហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនរងគ្រោះឈ្មោះ ញ៉ សុធន ស្លាប់ដោយសារឧបករណ៍នេសាទ (ឆក់ត្រី) ខុសច្បាប់ មូលហេតុពេលកំពុងឆក់ត្រីបានផ្លាតជើង ដួលបណ្តាលអោយឆក់និងឧបករណ៍ឆក់ត្រីរបស់ខ្លួនបណ្តាលអោយស្លាប់និងកន្លែងកើតហេតុពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ