ជាប់ខ្នោះ ព្រោះចាប់នារីមានសតិមិនគ្រប់វាយឡើងរហូតបានសម្រេច

0

បាត់បង​៖ កាលពី​ថ្ងៃ​អង្គារ ៥​កើត ខែ​ពិសាខ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២៣ នគរបាល​ជំនាញ​ផ្នែក​ព្រហ្ម​ទ​ណ្ឌ័ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ដាយ​ជន​រង​គ្រោះ​ឈ្មោះ អ៊ុ​ន ណា​រ៉េ​ត ភេទ​ស្រី អាយុ ៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មាន​ករណី​រំលោភ​សេពសន្ថវៈ​មួយ​កើតឡើង ត្រង់​ចំណុច​ក្រុម​ទី​០៣ ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង លើ​ជន​រង​គ្រោះ​ឈ្មោះ អ ល​-​ហ ភេទ​ស្រី អាយុ ២០​ឆ្នាំ ដែល​មាន​សតិ​វិបល្លាស​។

ករណី​នេះ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង រួម​នឹង​យោបល់​លោកស្រី​ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការ​រង​ទទួល​ការងារ​ប្រឆាំង​ការ​ជួញដូរ​និង​ការពារ​អនីតិជន និង​មានការ​សម្របសម្រួល​និ​តី​វិធី​ពី​ឯកឧត្តម កែវ សុ​ជាតិ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដឹកនាំ​កម្លាំង​ដោយ​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការ​ក្រុង ចុះ​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ វ៉ា​ន់ ថា ហៅ មឿ​ក ភេទ​ប្រុស អាយុ ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ដើម្បី​ធ្វើការ​សាកសួរ​។ ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ធ្វើការ​សួរ​ចម្លើយ ជនសង្ស័យ​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​រំលោភ​លើ​ជន​រង​គ្រោះ​ក្នុង​បន្ទប់​ជួល​របស់​យាយ​ខ្លួន​នៅ​ចំនុច​កើតហេតុ​ពិតប្រាកដ​មែន​។

បច្ចុប្បន្ន កម្លាំង​នគរបាល​ក្រុង​បាត់ដំបង​កំពុង​កសាង​សំណុំរឿង​ប​ញ្ចូ​ន​មក​ការិយាល័យ​ជំនាញ​ខេត្ត ដើម្បី​ចាត់​បន្ត​តាម​នីតិវិធី​-​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ