កំពង់ស្ពឺ៖ នៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២៣ វេលាម៉ោង ១៨ និង ១១ នាទី នគរបាលទទួលព័ត៏មានថាមានករណីលួចកាត់ខ្សែកាប នៅចំណុចទួលស្រែរាំងឃុំរការកកោះ នគរបាលប៉ុស្តិ៍រដ្ឋបាលរការកោះ បានសហការជាមួយកំលាំងប៉ុស្តិរដ្ឋបាលរលាំងគ្រើលស្រាវជ្រាវកំណត់មុខសញ្ញាបាននិងឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ ឌុន នៅភូមិរលាំងគ្រើល ឃុំរលាំងគ្រើល។បច្ចុប្បន្នរស់នៅភូមិតាក្តេរិ៍ ឃុំរលាំងចក ស្រុកសំរោងទង យកមកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពទទួលស្គាល់ថាខ្លួននិងបក្សពួកម្នាក់ទៀតបានធ្វើសកម្មភាពលួចកាត់ ខ្សែកាបចំនួន២ដុំ នៅចំណុចទួលស្រែរាំង ស្ថិតនៅភូមិព្រៃតាអូក ឃុំរកាកោះ ស្រុកគងពិសី ប្រាកដមែន។ សំភារៈដកហូតបានរួមមាន៖
១-ខ្សែកាបចំនួន ២ ដុំ
២-កន្ត្រៃសំរាប់កាត់ ១ (កន្ត្រៃធំ)
៣-កន្ត្រៃតូចចំនួន ៣
៤-សោសំរាប់មួលខ្ចៅ ចំនួន៣
៥-ទុល្វិស ចំនួន ១
៦-សោររាងអក្សរតេ សំរាប់កាច់កម៉ូតូ ១
៧-ម៉ូតួចំនួន២គ្រឿង
៨-កន្ឌៀវ ១
ករណីនេះសមត្ថកិច្ចបានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាង មកការិយាល័យជំនាញនៃស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនិតិវិធីបន្ដ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ