សមត្ថកិច្ចចាប់បានជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីឆក់

0

ព្រះ​វិហារ​៖ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ឆក់ ក្រោម​ការ​ចង្អុល​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ សួ​ស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត ចុះ​ស្រាវជ្រាវ​បង្ក្រាប​យ៉ាង​ក្តៅ​គគុក។ នៅ​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០២៣ ក្រោយ​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ ថា​មាន​ករណី​ឆក់​កាបូប​កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៣ នៅ​ចំណុច​គីឡូម៉ែត្រ​139-140 លើ​ផ្លូវជាតិ​62 ស្ថិត​នៅ​ភូមិ​សេដ្ឋកិច្ច ឃុំ​ឈានមុខ ស្រុក​ត្បែងមានជ័យ មាន​ក្រុម​ក្មេង​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​ចំនួន ៤​នាក់ ម៉ូតូ​២​គ្រឿង បាន​ធ្វើ​សកម្មភាព​ឆក់ តែ​មិន​បាន​សម្រេច ហើយ​បណ្តាល​អោយ​ដួល​ម៉ូតូ​ជន​រង​គ្រោះ​ធ្ងន់ធ្ងរ​។

ក្រោយ​ពី​ទទួល​បណ្តឹង នឹង​ទទួល​របាយការណ៍​ពី​លោក​អធិការ​នគរបាល​ស្រុក​ត្បែងមានជ័យ បាន​សហការ​ជាមួយ​កំលាំង​ជំនាញ​ខេត្ត ដើម្បី​ធ្វើការ​ស្រាវជ្រាវ ប្រមូល​ព័ត៌មាន​ជា​បន្ទាន់ តាម​បទបញ្ជា របស់​លោកស្នងការ​នគរបាល​ខេត្ត រហូត​ឈាន​ដល់​ការ​កំណត់​មុខសញ្ញា​នឹង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ម៉ូតូ​ចំនួន​២​គ្រឿង​នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០២៣ ជន​ទាំង​៤​នាក់​សមត្ថកិច្ច​ជំនាញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ