ប្រាប់ថាខ្ចីម៉ូតូជិះទៅទិញសាច់ក្លែម បាត់អស់ឡើង ១០ថ្ងៃ! ចុងក្រោយម៉ូតូត្រូវ

0

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ព្រែកថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទឆបោកម៉ូតូ នៅដីឡូត៍គ្មានលេខ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦និង៣០នាទី។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ួន វ៉ានី ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៤៣២E0 ផ្លូវ៣៤៨ ភូមិ២ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។ រីឯជនសង្ស័យឈ្មោះ អេង គឹមឡុង ភេទ ប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រពភដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ និងជនសង្ស័យនាំគ្នាផឹកស៊ីនៅផ្ទះមិត្តភក្តិ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យបានប្រើល្បិចខ្ចីម៉ូតូជនរងគ្រោះម៉ាកហុងដាអ៊ែប៊្លេត ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ ១GZ-៥៣៩៤ ដោយប្រាប់ថា ទៅទិញសាច់ក្លែមមួយភ្លេត! រួចក៏ជិះម៉ូតូយកទៅលក់ឲ្យគេបាន ប្រាក់៣០ម៉ឺនរៀល ទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៨និង៤០នាទី ជនរងគ្រោះឃើញជនសង្ស័យនៅភូមិកើតហេតុ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ជាលទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ វិជ្ជមាន (មានសារធាតុញៀន) ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ